រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវ លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យមើលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានទីតាំងឋិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សូមជម្រាបជូនថា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ជូនក្រុមគោលដៅជម្រើសចាប់ពីថ្ងៃទី១៤ ខែមករា រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ លោកជំទាវ ឱ វណ្ណឌីន បានជម្រាបជូនថា សម្រាប់ដូសទី៤នេះ គឺអនុញ្ញាតឲ្យចាក់តែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ដោយសារតែដូសទី៤នេះ គឺជាវ៉ាក់សាំងប្រភេទ Pfizer តម្រូវឲ្យផ្ទុកក្នុងសីតុណ្ហភាព -80c ដូច្នេះមិនអាចបញ្ជូនទៅកាន់បណ្តាខេត្តបាននោះទេ។





 

Previous Post Next Post