រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ



នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៦:៥០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវលេខ២១៧ កែង៤៣០ ភូមិ៤ ក្រុមទី២៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ។ ចំណែកជនរងគ្រោះឈ្មោះ ញឹល ស្រីមាស ភេទស្រី  អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៣៣ ផ្លូវលេខ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មុខរបរ លក់ដូរ។

ជនសង្ស័យឈ្មោះ ហុង ប៉ាវ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ជើងឯង ខណ្ឌដង្កោ មុខរបរ គ្មាន​ (ប្រើប្រាស់ថ្នាំញៀន)។ 

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Scoopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JB 3415 ជារបស់ជនសង្ស័យ, ទូរស័ព្ទម៉ាក់Iphone X ពណ៌ ស ជារបស់ជនរងគ្រោះ។  ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់ឲ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ។ 

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕


Previous Post Next Post