Wednesday, January 19, 2022

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២ កញ្ញា ស្រី សុធាវី នាយិកា ឣង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ បានស្នើសុំកិច្ចសហការជាមួយក្រសួងព័ត៌មាន ពាក់ព័ន្ធទៅនឹងវិស័យការកសាង សន្តិភាពផ្សារភ្ជាប់ជាមួយនឹងសារព័ត៌មាន ដើម្បីជាចំណេះដឹងបន្ថែមសម្រាប់អ្នក សារព័ត៌មាន។ កញ្ញា ស្រី សុធាវី បានម្រាបជូនថា អង្គការក្រុមការងារដើម្បី ដោះស្រាយ ទំនាស់ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលធ្វើការងារលើការអភិវឌ្ឍ និង ពង្រឹងសមត្ថភាពស្តីអំពីការកសាងសន្តិភាព និងការបំប្លែងទំនាស់។ កញ្ញា នាយិកា បានរំលឹកឡើងវិញដែរថា មានសកម្មភាពដូចកាលគម្រោងឆ្នាំ ២០១៩-២០២១ ដែរ ដោយឡែកសម្រាប់គម្រោងថ្មីនេះ គឺ បន្តអនុវត្តនៅ ខេត្តគោលដៅ ដូចជា ៖ ភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង សៀមរាប មណ្ឌលគិរី កែប និង ព្រះសីហនុ ។ សម្រាប់គម្រោងបណ្តុះបណ្តាលអ្នកសារព័ត៌មានសន្តិភាព នឹងជ្រើសអ្នក ចូលរួមជាមន្ត្រីមន្ទីរព័ត៌មាន អ្នកសារព័ត៌មានប្រជាពលរដ្ឋ TV online និងសហ គមន៍ ក្នុងខេត្តគោលដៅ ដើម្បីឱ្យអ្នកសារព័ត៌មានដែលសកម្មនៅក្នុងប្រព័ន្ធផ្សព្វ ផ្សាយបានយល់ពីការប្រើប្រាស់សារ នៅក្នុងសង្គម ដែលជាការចូលរួម ចំណែក នៅក្នុងការកសាងសន្តិភាព កាត់បន្ថយនូវហិង្សា និងការប្រើប្រាស់ហិង្សាជា ពាក្យសំដី តាមប្រព័ន្ធផ្សព្វផ្សាយ។ ឯកឧត្តម រដ្ឋមន្រ្ដី ខៀវ កាញារីទ្ធ គាំទ្រគម្រោង "សារព័ត៌មានសន្តិភាព ឬប្រព័ន្ធផ្សព្វផ្សាយសន្តិភាព” ឆ្នាំ ២០២២ ដល់ ២០២៤ របស់អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ដើម្បីពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន បានកាន់តែ ល្អប្រសើរបន្ថែមទៀត ក្នុងពេលបំពេញការងារ។ «វគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន នៅក្នុងការ យល់ដឹងពីវិស័យការកសាងសន្តិភាព បញ្ជ្រាបចូលទៅក្នុងសារ ដែលអ្នកសារ ព័ត៌មាន បានធ្វើកិច្ចការងារប្រចាំថ្ងៃ ក៏ដូចជាគិតគូរទៅក្នុងការលើកកម្ពស់ សារ ព័ត៌មាន សន្តិភាព ជៀសឆ្ងាយពីសារព័ត៌មានបែបហិង្សា នៅក្នុងការប្រើប្រាស់ តាមបណ្ដាញ សង្គម ក្នុងសង្គមជាតិ នឹងពិនិត្យមើលទៅលើអត្ថបទផ្សេងៗ ដែល ចុះផ្សាយ ហើយ ធ្វើការឆ្លុះបញ្ចាំងទៅលើអ្វីដែលបានអនុវត្ត សម្រាប់ការកែលម្អ ទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់នោះ»៕






 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136