រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គណៈប្រតិភូវេទិកាទេសចរណ៍អាស៊ាន ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាទេសចរណ៍អាស៊ាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ គណៈប្រតិភូវេទិកាទេសចរណ៍អាស៊ាន ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាទេសចរណ៍អាស៊ាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើដំណើរទស្សនកិច្ចតាមរយៈអ៊ូរប័រល្បឿនលឿន ទៅកាន់តំបន់តារាសាគរ ខេត្តកោះកុង ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតវាយកូនហ្គោលរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN TOURISM MINISTERS' GOLF TOURNAMENT) ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ សូមជម្រាបថា កម្មវិធីប្រកួតវាយកូនហ្គោលរបស់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន គឺជាកម្មវិធីមួយក្នុងចំណោមរបៀបវារៈកិច្ចប្រជុំសំខាន់ៗជាច្រើនទៀត ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (ATF 2022)។ ក្រៅពីនេះ ក៏មានកម្មវិធីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទេសចរណ៍អាស៊ានទៅកាន់កោះនានាក្នុងខេត្តព្រះសីហនុ ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ។






 

Previous Post Next Post