Saturday, December 04, 2021

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ។ 

យោងតាមរបាយការណ៍ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ បានរាយការណ៍ថា អតីតយុទ្ធជនខេត្តព្រះសីហនុ មានចំនួន១ ២៦៣នាក់ (សមាជិក សមាគមអតីតយុទ្ធជនចំនួន៨២៤នាក់) ក្នុងនោះ៖ -ពិការចំនួន១៤៦នាក់ -ពលីចំនួន២៤៧នាក់ -មរណៈចំនួន ១៦២នាក់ -និវត្តជនចំនួន៦៩០នាក់ -បាត់បង់សមត្ថភាពចំនួន១៨នាក់។ សមាជិកសមាគមអតីតយុទ្ធជន ដែលមានដីគ្មានផ្ទះ ឬផ្ទះស្នាក់នៅមិនសមរម្យមានចំនួន១២គ្រួសារ។ បានធ្វើផ្ទះ១២ខ្នងរួចហើយ តែមិនទាន់បានប្រគល់ជូនពួកគាត់ចំនួន១១ខ្នង។ គ្មានដី គ្មានផ្ទះចំនួន៤៨គ្រួសារ រស់នៅលើដីសាធារណៈចំនួន ១៩គ្រួសារ។ ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២១ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ មានដីតែផ្ទះមិនសមរម្យ គណៈកម្មាធិការសមាគមយុវជនកម្ពុជាខេត្តព្រះសីហនុ បានសាងសង់ផ្ទះជូនចំនួន២១ខ្នងរួចមកហើយ។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ យើងជាយោធាត្រូវទទួលខុសត្រូវក្នុងនាមអតីតយុទ្ធជន។ គណៈបញ្ជាការឯកភាពស្រុក សូមបន្តស្រាវជ្រាវសាវតាអ្នកកាន់កាប់ដីខុសច្បាប់ និងកាយព្រំការពារដីសម្បទានសង្គមកិច្ច។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យបង្កើតក្រុមការងារចុះស្រាវជ្រាវ រុករកដីអតីតយុទ្ធជន ដែលមានការពាក់ព័ន្ធជាមួយអង្គការវាយអេដ បានដាំដើមឈើនៅទីនោះ។ យើងចង់ដឹងថា ដីអតីតយុទ្ធជននៅសល់ប៉ុន្មាន បន្ទាប់ពីការកាត់ឆ្វៀល និងធ្វើផ្លូវល្បឿនលឿន? ផ្ទៃដីទាក់ទងដីរបស់អង្គការវាយអេដប៉ុន្មាន? ត្រូវកំណត់និយាមការឱ្យច្បាស់លាស់ និងស្រាវជ្រាវក្រុមគ្រួសារ ដែលបានសាងសង់ផ្ទះនៅទីនោះ តើអតីតយុទ្ធជនបានស្នាក់នៅប៉ុន្មាន? ស្ថានភាពយ៉ាងដូចម្តេច? យើងត្រូវធ្វើការដោះស្រាយជាជំហានៗ។ 

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា ការបែងចែកដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជនរបស់យើងមកដល់ពេលនេះ មានរយៈពេល ៨ឆ្នាំមកហើយ អ្នករស់នៅអចិន្ត្រៃយ៍ត្រូវចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។ តាមធម្មតាអ្នករស់នៅ ៥ឆ្នាំ ត្រូវចេញប័ណ្ណកម្មសិទ្ធិជូនគាត់ ហើយប័ណ្ណកម្មសិទ្ធិនោះ គាត់មានសិទ្ធិចាត់ចែង ប្រើប្រាស់ ឬចែកទៅកូនដោយស្របច្បាប់។ ចំពោះអ្នកមិនស្នាក់នៅយើងត្រូវពិនិត្យដោះស្រាយបន្តទៀត។ យើងក៏ត្រូវគិតគូរដល់មន្ត្រីរាជការ ដែលក្រពិតប្រាកដ មិនចាំតែអតីតយុទ្ធជនទេ ប្រជាជនក្រពិតប្រាកដ ដែលមានបណ្ណក្រីក្រលេខ១ លេខ២ ត្រូវគិតគូរដូចអតីតយុទ្ធជនដែរ។ 

ឯកឧត្តម គន់ គីម បានរំលឹកប្រាប់ថា ដីទាំងនេះជាមរតកមួយដ៏សំខាន់ ដែលសម្តេចបានប្រគល់ឱ្យយើងសម្រាប់ចែកជូនអតីតយុទ្ធជន។ មួយវិញទៀតពេលនេះរដូវរងាបានចូលមកដល់ហើយ ត្រូវស្រាវជ្រាវអ្នកក្រីក្រ អ្នកមានកូនច្រើន ដែលមានជីវភាពខ្វះខាត ដើម្បីផ្តល់អាវរងាជូនពួកគាត់ឱ្យបានទាន់ពេលវេលា៕


សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136