រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

យុវជនវ័យក្មេងម្នាក់មិនដឹងមានវិបត្តិអ្វីបានសម្រេចចិត្តចងកសម្លាប់ខ្លួនបងឲ្យក៏មានការភ្ញាក់ផ្អើលទាំងព្រឹក...

ភ្នំពេញ÷មានករណីអត្តឃាតមួយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកដោយយុវជនម្នាក់មិនដឹងមានវិបត្តិអ្វីបានសម្រេចចិត្តចងកសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤៥ នាទី ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវបេតុងមួយកណ្លែង ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបងប្អូនប្រជាពលរដ្ឋបានឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនជាប់នឹងរបងផ្ទះរបស់ប្រជាពលរដ្ឋ ឃើញហេតុការណ៍ដូច្នេះទើបប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកមើល ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចក៏បានចុះមកដល់ទីកន្លែងហើយបានយកខ្សែមកហុំព័ទ្ធកន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះថល់ សារ៉ា ភេទប្រុសអាយុ 20 ឆ្នាំ ស្រុកកំណើតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យឃើញថាសាកសពខាងលើពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ក្រោយកើតហេតុសមត្ថកិច្ចក៏បានបញ្ជូនសពទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោមដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៊៕


Previous Post Next Post