នៅព្រឹកថ្ងៃអាទិត្យ ៥រោចខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម ជា វណ្ណៈប្រធានសាលាដំបូងខេត្តបាត់ដំបង ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានអញ្ជេីញសាកសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០និងលេខ៨២៣ដែល កំពុងឈរជេីងបំពេញភារកិច្ចនៅក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង នាឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាថ្ងៃខាងមុខ។ ជាមួយនឹងការសំណះសំណាលសាកសួរសុខទុក្ខនេះ ឯកឧត្តម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគល់ជូនដល់កងកម្លាំងនគរបាលទាំងពីរវរៈសេនាតូចក្នុងនោះមួយវរៈៗទទួលបាន៖ -ថវិកាចំនួន៤០០,០០០រៀល(បួនលានរៀល) -អង្ករចំនួន២,០០០គីឡូក្រាម(ពីរពាន់គីឡូក្រាម) -មីចំនួន៣០កេស -ទឹកបរិសុទ្ធចំនួន៥០កេស -ទឹកក្រូចចម្រុះចំនួន១០កេស -ត្រីខកំប៉ុងចំនួន៣០០កំប៉ុង -នំអន្សមជ្រូក នំអន្សមចេក នំគមនិងនំបត់ចំនួន១,២០០នំ -ទឹកត្រីចំនួន៤០យួរ -ម៉ាស់ចំនួន២,៥០០ម៉ាស់ -អាល់កុលចំនួន៣៥០ដប -មន្រ្តីនគរបាលម្នាក់ៗថវិកាចំនួន៣០,០០០រៀល(បីម៉ឺនរៀល)៕
Sunday, September 26, 2021
ទំព័រដើម
»
សន្តិសុខសង្គម
» ឯកឧត្តម ខាន់ ម៉ាណេរ ដឹកនាំក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបងសួរសុខទក្ខនិងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡោហោម ស ខេងនិងលោកជំទាវប្រគល់ជូនកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៣១០និងលេខ៨២៣នៅស្រុកសំឡូត៖
ឯកឧត្តម ខាន់ ម៉ាណេរ ដឹកនាំក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបងសួរសុខទក្ខនិងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡោហោម ស ខេងនិងលោកជំទាវប្រគល់ជូនកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៣១០និងលេខ៨២៣នៅស្រុកសំឡូត៖
សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ
សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)
ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136
Post a Comment