រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រន្ធត់ចិត្តទាំងព្រឹក បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ នៅចំណុចស្តុបផ្លូវ៥០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ក៏ត្រូវបានរថយន្តដឹកអេតចាយបុកកិនពីក្រោយ អូសប្រមាណ៥០ម៉ែត្រ ស្លាប់យ៉ាងរន្ធត់

ភ្នំពេញ៖ ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ មានការរន្ធត់ចិត្តទាំងព្រឹក ខណៈបុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ នៅចំណុចស្តុបផ្លូវ៥០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ក៏ត្រូវបានរថយន្តដឹកអេតចាយបុកកិនពីក្រោយ អូសប្រមាណ៥០ម៉ែត្រ ស្លាប់ធ្លាយខួរយ៉ាងរន្ធត់ ខណៈដងខ្លួនវិញ នៅស្អាតធេងតែម្តង ពិតជាគួរឲ្យអាសូរណាស់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តុបផ្លូវ៥០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

 

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ដន ជំ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិអូររំចេក ឃុំសំព្រូច ស្រុកស្ទោង ខេត្តកំពង់ធំ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុដាសេ១២៥ ពណ៌ខ្មៅពាក់ ផ្លាកលេខ កំពង់ធំ 1C-5303 ពីកើតទៅលិច លុះដល់ចំណុចផ្លូវបំបែកជាបួន ក៏បានឆ្លងផ្លូវត្រង់ចំណុចស្តុប ស្រាប់តែមានរថយន្តដឹកអេតចាយមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ កំពង់ចាម 3A-3654 ស្របទិសគ្នាមកយ៉ាងលឿន បុ.កម៉ូតូជនរងគ្រោះពីក្រោយ កិនបែកក្បាលខ្ទេចធ្លាយខួរយ៉ាងរន្ធត់ ហើយព្យាយាមបើករត់ ដោយកិនអូសម៉ូតូជនរងគ្រោះ ជាប់ខាងក្រោម អូសប្រហែលជាង៥០ម៉ែត្រ ទៅមុខលែងរួច ទើបបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។ 

 

បន្ទាប់ពីកើតហេតុភ្លាមៗ គេឃើញរូបភាពដិនដាមអារម្មណ៍មួយដែលធ្វើឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវមានការ​សង្វែគចិត្តពន់ពេក ខណៈប្រពន្ធ និងសាច់ញាតិ គ្រាន់តែឃើញសាកសពប្តីស្លាប់ខ្ទេចក្បាល ក្នុងថ្លុកឈាមភ្លាម យំសោកបោកខ្លួនយ៉ាងខ្លាំងដោយមិនអាចទទួលយកបាននោះទេ ស្របពេលដែលប្រពន្ធទើបតែមានកូនមួយបានប៉ុន្មានខែប៉ុណ្ណោះ ។

 

 ក្រោយពេលកើហេតុ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ និងសមត្ថកិច្ចចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះទៅធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ 


Previous Post Next Post