រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នៅតាមបណ្ដោយផ្លូវជាតិលេខ 4 មានករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងរថយន្ត

មានគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 4 រវាងរថយន្ត​និងរថយន្ត តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា÷ មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក់យីហាន់ដាយដោយមានពាក់ស្លាកលេខព្រះសីហនុ(3A-82.95) បើកបរដោយបុរសម្នាក់ ដែលធ្វើដំណើរមកពីទិសខាងលិចឆ្ពោះទៅទិសខាងកើតទៅដល់ចំណុចកើតហេតុខាងលើនេះ គឺមានរថយន្តមួយគ្រឿងទៀត ដែលមានម៉ាករ៉ៃតុនពាក់ស្លាកលេខភ្នំពេញ(2AR-82.26)ដោយបើក បរដោយបុរសម្នាក់ដែលធ្វើដំណើរមកពីទិសខាងកើតឆ្ពោះទៅទិសខាងលិច។ 

 

ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើនេះគឺបានបុកគ្នាយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យ រថយន្តទាំង2គ្រឿង រងការខូចខាតយ៉ាងដំណំ។ .ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ម្ចាស់រថយន្តទាំង 2 នាក់នោះឡើយ។ បន្ទាប់មកម្ចាស់រថយន្តទាំងពីរនាក់ ព្រមធ្វើការសម្របសម្រួលគ្នាដោយ យករថយន្តទៅជួសជុលរាងៗខ្លួន។ .ករណីកើតហេតុខាងលើនេះគឺនៅវេលាម៉ោង 7:00 និង 45 ទៅថ្ងៃទី 31 ខែកក្កដាឆ្នាំ 2021។ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

Previous Post Next Post