រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ទាក់ដៃចង្កូតគ្នាដួលហើយម៉ូតូPCXខ្ទៀតចូលចំកង់រថយន្តម្ចាស់ភ័យព្រលឹងចុងសក់...!

ភ្នំពេញ៖ម៉ូតូ២គ្រឿងជិះលឿនដូចគ្នាបណ្ដាលឲ្យទាក់ដៃចង្កូតដួលហើយខ្ទៀតទៅចូលចំកង់រថយន្តរង ការខូចខាតទាំង៣គ្រឿងរីឯម្ចាស់ម៉ូតូPCXព្រលឹងនូវចុងសក់ ។ 

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦:៤០ព្រលប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាបទី០១ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ ។ 

 យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នូវមុនពេលហេតុការណ៍នេះបានកើត ឡើងគេបានឃើញ បុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កំពងើចាម1U-7037 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បាន ជ្រុលទៅទាក់ដៃចង្កូតជាមួយនឹងម៉ូតូម៉ាកPCXពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1FX-6678 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីដូចគ្នាក៏បានមកក្បែរហើយទាក់ដៃចង្កូតបណ្ដាលឲ្យដួល ហើយខ្ទៀតចូលទៅចំកង់រថយន្តម៉ាកHYUNORI ពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-2103 ដែលកំពុងបើកបរស្របទិសដៅគ្នា ធ្វើឲ្យម្ចាស់ម៉ូតូ PCX លោតចេញរួចព្រលឹងនូវចុងសក់ចំណែក ម៉ូតូ២គ្រឿងរួមជាមួយនឹងរថយន្តមួយគ្រឿងទៀតបាន រងការខូចខាតបន្តិចបន្តួច ។ 

ក្រោយកើតហេតុភាគីទាំងបីបានធ្វើការសម្របសម្រួលគ្នាសងរាល់ការខូចខាតទៅឲ្យគ្នារាងៗខ្លួនដើម្បី បញ្ចប់រឿងនូវនឹងកន្លែងកើតហេតុ ដោយមិនបានធ្វើឲ្យសមត្ថកិច្ចណាម្នាក់វឹលមុខនិងឈឺក្បាល ជាមួយ នឹងពួកគាត់ទាំងបីឡើយ៕

 




 

Previous Post Next Post