រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ដកហូតកាំភ្លើងខ្លីមួយដើមនិងសម្ភារៈពាក់ព័ន្ធមួយចំនួន នៅក្រុងព្រះសីហនុ..

(#ខេត្តព្រះសីហនុ) ៖ ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យជាជន​ជាតិចិនម្នាក់ ដកហូតកាំភ្លើងខ្លីមួយដើម និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត ។ 

 

.ករណីនេះកើតឡើងកាលពីយប់រំលងអាធ្រាត្រឆ្លង ចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រោយមាន​ករណីផ្ទុះអាវុធ ចំនួន ០៣គ្រាប់ នៅក្នុងបន្ទប់ជួលមួយកន្លែងដែលជនជាតិចិនបានជួល ស្ថិតនៅ​ចំណុចក្រុមទី១០ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ 

 

.បន្ទាប់ពីទទួលបានព័ត៍មានពីការផ្ទុះអាវុធនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការហ៊ុមព័ទ្ធបន្ទប់ដែលកើតហេតុ រហូតដល់វេលលាម៉ោង ០៦និង៣០នាទីព្រឹក ទើបធ្វើការឃាត់ខ្លួនបានជនប្រដាប់អាវុធ ដែលជាជនជាតិចិននោះ ។ 

 

ជនសង្ស័យឈ្មោះ WANG XUDONG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ #វត្ថុតាងចាប់យកបាន៖ -កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI ពណ៌ទឹកប្រាក់ មានលេខសម្គាល់ៈ 000326 -បង់កាំភ្លើង ០១ -គ្រាប់កាំភ្លើង ៤៤គ្រាប់ -សំបកកាទុស ០៣គ្រាប់ -ស្រោមកាំភ្លើង ០១ -កាំភ្លើងបាញ់ឆក់ ០១ -ខ្នោះដៃ ០១គូរ -កូនកាំប៉ិតស្នៀត ០២ -ស្បែកជើងកវែង ០២គូរ -ទូរស័ព្ទដៃ ០២គ្រឿង -លិខិតឆ្លងដែន ០២ក្បាល ។ .បច្ចុប្បន្ន ជនសង្សយ័នគរបាលបញ្ជូនទៅសាលាដំបូងខេត្ត ហើយត្រូវបានចៅក្រម​ចេញដីការឃុំខ្លួនហើយ ៕

 






 

Previous Post Next Post