រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្ត២គ្រឿងព្រលះគ្នាលានដូចរន្ទះនៅផ្លូវបំបែកជាបួនប្រកែកតឹងសរសៃកដាក់យកត្រូវរៀងខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនាំគ្នាឈប់មើល

 ភ្នំពេញ៖ រថយន្តម៉ាកIexus rx300 មួយគ្រឿងបើកបរដោយបុរសម្នាក់ ជ្រុលទៅបុកជាមួយនឹង​រថយន្តម៉ាក Toyota prius ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយប្រកែកយកត្រូវ​រៀងៗខ្លួនបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធធ្វើដំណើរនាំគ្នាឈប់ ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣៥នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោលផ្លូវលេខ៣១០ កែងនឹងផ្លូវ១៩៩ ត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់ទួលស្វាយ​ព្រៃទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសនឹងស្រ្តីម្នាក់ធ្វើដំណើរជាមួយគ្នាជិះរថយន្តម៉ាកroyota Prius ពណ៍ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BF-1948 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ​៣១០ក្នុងទិសដៅពីត្បូងមកជើង ខណៈពេលមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនខាងលើ ស្រាប់តែ​មានបុរសម្នាក់បើករថយន្តIexus rx300 ពណ៍ស្ករ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Q-7712 ធ្វើដំណើរ​តាមបណ្ដោយផ្លូវលេខ១៩៩ក្នុងទិសដៅពីកើតលិចក្នុងល្បឿនលឿនហើយជាន់ហ្រ្វាំងមិន​ទាន់ក៏ជ្រុលទៅបុកចំផ្នែកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍មួយនេះទេ ។ 

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមហើយក៏បានឲ្យជីទាំងពីរធ្វើការ​សម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង នៅតែមិនត្រូវគ្នាសោះទើបសមត្ថកិច្ចទាក់ទង​ទៅផ្នែក​ជំនាញចរាចរណ៍ខណ្ឌបឹងកេងកងឱ្យចុះមកធ្វើ​ការវាស់វែងនិងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុក​ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។



Previous Post Next Post