រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងឡើងចិញ្ចើមផ្លូវបុករះដើមផ្កានិងបង្គោលភ្លើងថ្មបាក់មួយដើម

 ភ្នំពេញ: នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតឡើង ចិញ្ចើមផ្លូវបុករះដើមផ្កាមុខផ្ទះប្រជាពលរដ្ឋបែកថូផ្កានិងដើមផ្កាអស់ជាច្រើនដើម រួមនឹងបង្គោលភ្លើង ថ្មមួយដើមដាច់ដល់គល់ ចំណែករថយន្តខ្ទេចផ្នែកខាងផ្ទប់និងបង្គោលភ្លើងទៅលេងរួច សំណាង ល្អមិនបង្កឲ្យមានអ្នករបួស។ 

 ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចមុខផ្ទះលេខ ២២ តាមវណ្តោយផ្លូវ ៦១៤ ខាងកើតផ្សារ៧ មករា ប្រមាណជាង១០០ ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាកBMW X3ពណ៌សពាក់ស្លាកលេខភ្នំពេញ2BG-1123ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះ កដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃឡើងចិញ្ចើមផ្លូវផ្ទះប្រជាពលរដ្ឋបុករះថូដាំដើមផ្កាបាក់រាយប៉ាយអស់ជាច្រើនដើមរួចបន្តទៅបុកបង្គោលភ្លើងថ្មមួយដើមបាក់ ចេញពីគល់ ចំណែករថយន្តបង្កគេចមួយកំណាត់មុខរងការខូចខាតយ៉ាងដំណំ។

បន្ទាប់មកអ្នកបើកបររថយន្តបានបើកទ្វារចុះពីលើរថយន្តចេញពីកន្លែងកើតហេតុបាត់។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួមនិងបុគ្គលិកអគ្គិសនី ចុះមកពិនិត្យនៅនឹង កន្លែង កើតហេតុ រួចសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែង កើតហេតុនិងហៅ រថយន្តស្ទូចមកស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួល គោករង់ចាំដោះ ស្រាយគ្នានៅពេលក្រោយ៕






 

Previous Post Next Post