រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគបាលខេត្តកណ្ដាលដឹកនាំកម្លាំងចុះរុះរើរោងអនាធិបតេយ្យនៅស្រុកកៀនស្វាយ ខេត្តកណ្តាល !

 កណ្តាល៖ ដោយអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះរុះរើរោងនិងបង្គោលអនាធិបតេយ្យនៅភូមិក្រោម​ ឃុំបន្ទាយដែក​ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ 


ក្នុងប្រតិបត្តិការរុះរើនេះ ក៏បានចូលរួមពីលោក នៃ ចារី អភិបាលរងខេត្តកណ្តាល, លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ យោងតាមសេចក្ដីជូនដំណឹង​ ចុះថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២១​ របស់រដ្ឋបាលខេត្តកណ្ដាល ក្នុងការចុះរុះរើ រោងចាំដី​ និង ដកបង្គោលចាំដីរបស់ ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដី ដោយអនាធិបតេយ្យ ក្នុងលិខិត ចុះថ្ងៃទី៦​ ខែមករា ​ឆ្នាំ២០១៧​ របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្ថិតនៅភូមិសាស្រ្ដស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​។ 


យោងតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថានៅចំណុចភូមិក្រោម​ ឃុំបន្ទាយដែក​ ស្រុកកៀនស្វាយ មានដូចជា ៖ រោងចាំដីធំ ចំនួន១១រោង , រោងបហា(តូច) ចំនួន១៥រោង , ដំណាំចេក​ ស្វាយ​ ចំនួនប្រមាណ២៥០ដើម , ដំឡូងឈើចំនួនប្រមាណ១០០គុម្ព អណ្ដូងស្នប់១អណ្ដូង, អំពូលសូឡាចំនួន១៣ដើម , របងឈើប្រមាណ១០០ម៉ែត្រ ។ 


បង្គោលព្រំប្រមាណជា១២០០បង្គោល ពេលចុះដល់ទីតាំងបានឃើញ ថា ក្រុមប្រជាជនប្រមាណ ៦០នាក់ ហើយក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន បន្ទាប់ពីគណៈកម្មការធ្វើការណែនាំ។ 

ការចុះអនុវត្តសេចក្តីជូនដំណឹងនេះ ពុំមានការតវ៉ាអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយក្រុមការងារ បានរុះរើរោងលើដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់រួចរាល់ ចំនួន២១ម្ចាស់កម្មសិទ្ធិ ហើយបានឲ្យ ម្ចាស់ដី ដែលបានចូលរួមទាំង២១នាក់ ត្រូវការពារថែរក្សាគ្រប់គ្រងដីរបស់ខ្លួ​ន ចាប់ពីពេលនេះទៅ៕

 












Previous Post Next Post