រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្ដៅៗ ស្លាប់ទៀតហើយ ស្លាប់ទៀតហើយ រថយន្តយីឌុបមួយគ្រឿងបាន បុកម៉ូតូអូស បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុក ឈាម

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងពេលកំពុងជិះម៉ូតូដឹកប្រពន្ធមកពី ខេត្តស្វាយរៀង ត្រូវបានរថយន្តធុនធំមួយគ្រឿងបើកបរចេញពីផ្លូវលំ មួយខ្សែឆ្ពោះមកកាន់ផ្លូវជាតិលេខ ១ ហើយក៏ជ្រុលចង្កូតមកបុកហើយ កិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្ករការភ្ញាក់ផ្អេីល កាល ពីវេលាម៉ោង ០១ និង ០៥ នាទី ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុង ភូមិវាលស្បូវ សង្កាត់ ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសជាជន
រងគ្រោះខាងលើបានជិះម៉ូតូស្កុបពីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1GB-5948 មួយគ្រឿង​ដឹកប្រពន្ធធ្វើដំណើរ ទិស ដៅពីខេត្តស្វាយរៀងមករាជធានីភ្នំពេញមកដល់ចំណុចកើតហេតុត្រូវ
បាន​រថយន្តធុនធំមួយគ្រឿងបើកបុកនិងកិនស្លាប់នៅនឹងកន្លែងកើត​ហេតុតែម្តង ។

សពជនរងគ្រោះមានឈ្មោះកែវ សារុំ ភេទប្រុស អាយុ ៣៥ឆ្នាំ មាន​ស្រុក​កំណើតនៅ​ស្រុកអង្គរជ័យខេត្តកំពត មុខរបរជាងភ្លើង ទីលំនៅ​បច្ចុប្បន្ននៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរ​ក្នុងទិសដៅពីកើតទៅលិច រហូតដល់ចំណុចកើតហេតុក៏មានរថយន្ត​យីឌុបមួយគ្រឿងពណ៌ខៀវ​ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6917 ដែលធ្វើដំណើរក្នុង​ទិសដៅ​ស្របទិសគ្នាក៏បានបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសជាជនរងគ្រោះបែក​​​ក្បាល​ធ្លាយ​ ​ខួរ​ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅទីតាំងកន្លែងកើតហេតុនិងរាយការណ៍
បន្តទៅផ្នែកជំនាញចរាចរណ៍ចុះវាស់វែងនិងបានយកសម្ភារៈរក្សាទុកដើម្បីរង់ចាំការដោះស្រាយ
គ្នានៅពេលក្រោយ ៕
 




 
Previous Post Next Post