រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារស្ត្រីវ័យក្មេង លក់សាច់ព្រៃ រួចបាញ់សម្លាប់ខ្លួនឯងសង្ស័យស្នេហាត្រីកោណ!!!

 ករណីមួយគួរឲ្យរន្ធត់ខ្មាន់កាំភ្លើងបាញ់ប្រហារសម្លាប់ស្ត្រីវ័យក្មេងលក់សាច់ព្រៃ ក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង រួចបាញ់សម្លាប់ខ្លួនឯងដោយគ្មានញញើត គេសង្ស័យជាស្នេហាត្រីកោណ ហេតុ ការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ04:45នាទី ល្ងាចថ្ងៃសុក្រទី25 ខែមិថុនា ឆ្នាំ2021 ស្ថិតនៅកែងជ្រុងខាងកើត ឈាងខាងជើង ផ្សារសាមគ្គីក្រុងស្ទឹងត្រែង ក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រុងស្ទឹងត្រែង។

 ប្រើតាមអាជីវករលក់ដូរនៅក្បែរកន្លែងកើតហេតុបាននិយាយថា÷ មុនកើតហេតុគេឃើញខ្មាន់ កាំភ្លើង ជាជនដៃដល់ដើរមកសំដៅមករកជនរងគ្រោះជាស្ត្រី កំពង់អង្គុយលក់សាច់ព្រៃមិនដឹងខ្លួន ហើយក៏បាញ់ចំក្បាលតែម្តងដួលស្លាប់ទៅនឹងដីក្នុងថ្លុកឈាម ហើយក៏បាញ់ខ្លួនឯង១គ្រាប់ចំក្បាល ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរ អ្នកធ្វើដំណើរ និងសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុតែម្តង។ 

សមត្ថកិច្ចបញ្ចាក់ថា÷ ជនរងគ្រោះមានឈ្មោះ សឿន ណារី ភេទស្រីអាយុ២១ឆ្នាំ មុខរបរលក់សាច់ សត្វព្រៃ នៅកន្លែងកើតហេតុ រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង/ខេត្តស្ទឹងត្រែង។ .ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង កាន់កាំភ្លើងខ្លីម៉ាកឡុក នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានធ្វើការបាញ់ប្រហារទៅលើជនរងគ្រោះ ជាស្ត្រីចំក្បាលដួលទៅលើដីដេកក្នុងថ្លុកឈាម ឃើញ ដូច្នេះ ខ្មាន់កាំភ្លើងក៏បានបាញ់ សម្លាប់ ខ្លួនឯងចំក្បាលតាមក្រោយតែម្តង។ 

សមត្ថកិច្ចបន្តថា÷ ជនរងគ្រោះដែលស្លាប់ខាងលើ ជាអតីតសង្សារនិងគ្នាពីមុន ក្រោយមកក៏បែក ផ្លូវគ្នា ជាមួយខ្មាន់កាំភ្លើងជាជនដៃដល់ ដោយដឹងថាស្ត្រីរងគ្រោះខាងលើមានគូដណ្តឹងថ្មី ជន សង្ស័យខឹងទើបសម្រេចចិត្តមកបាញ់សម្លាប់ ទាំងពីរនាក់តែម្តងទៅ។

 បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងពិនិត្យធ្វើកោសល្យវិច័យ ទៅលើសាកសពទាំងពីរ ដើម្បីរកអត្ត សញ្ញាណាខ្មាន់កាំភ្លើង ឈ្មោះអី នៅឯណា? តួនាទីអ្វី? ទើបមានកាំភ្លើងយកមកបាញ់ ប្រហារ ទៅលើជនរងគ្រោះនិងខ្លួនឯងយ៉ាងព្រៃផ្សៃដូច្នេះ។ .ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យ រួចសមត្ថកិច្ចបានប្រគល់សាកសពស្ត្រីរងគ្រោះ ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕




 

Previous Post Next Post