រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខា ភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អម ដំណើរ ដោយលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង

 កោះកុង៖​ លោកជំទាវ ឱ វណ្ណឌីន បានប្រគល់ថវិកាចំនួន១០លានរៀល និងសម្ភារៈមួយចំនួនផ្សេង​ទៀត របស់សម្តេចតេជោ ហ៊ុន សែនជូនអ្នកចាក់វ៉ាក់សាំងទី៤លាន រួចរាល់ហើយ លោកវេជ្ជបណ្ឌិត ទៅ មឹង ប្រធានមន្ទីរ សុខាភិបាលខេត្តកោះកុង និងអាជ្ញាធរ ស្រុកបូទុមសាគរ នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រគល់ថវិកាចំនួន១០លានរៀល និងសម្ភារៈមួយចំនួនទៀត របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អ្នកចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ទី៤លាន ដែលជាយុទ្ធជនពិការ នៅស្រុកបុទុម សាគរ ខេត្តកោះកុង ។

 


 តាមរយៈហ្វេសបុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ១៩ បានដល់ចំនួន៣លាននាក់ ។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ យើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះ​យើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះ សូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុក​បុទុមសាគរ ខេត្តកោះកុង ។ 

 

សម្តេចបានបន្តទៀតថា៖ ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លាន​រៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំសម្ភារ: និងថវិការទៅជូនប្អូន សូ សយ និងក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។

 

 សម្តេចក៏បានថ្លែងអំណរគុណ និងកោត សរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំ ចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវ ការចាក់វ៉ាកសាំង៤០ភាគរយ នៃចំនួនដែលត្រូវចាក់ ។«ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេ មកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាន​នាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុង​វិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ»។ 

 

ថ្លែងក្នុងពិធីប្រគល់ជូនអំណោយរបស់សម្តេច នាឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍​ថា ថ្ងៃនេះគឺជាថ្ងៃដ៏វិសេសវិសាល ដែលអ៊ំម្ចាស់ជ័យលាភីចាក់សាំងចំទី៤លាន ហើយចំថ្ងៃកំណើតខួបលើកទី៧០ នៃការកកើតឡើងរបស់គណបក្សប្រជាជនកម្ពុជាយើងផង ។

 

 ហើយក្នុងនាមបងប្អូនប្រជាពលរដ្ឋ ក៏ដូច ជាក្នុងនាមសមី ដែលបានទទួលនូវអំណោយដ៏ថ្លៃថ្លារបស់​សម្ដេច អគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង ខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតនិងដឹងគុណមិនភ្លេចនៅគុណណូបការៈដ៏ធំធេងរបស់សម្ដេចក៏ដូចជាថ្នាក់ដឹកនាំដែលបានដឹកនាំរំដោះប្រទេសជាតិ ឲ្យរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ។ 

ហើយដែលបានដឹកនាំនាវាកម្ពុជាបានឆ្លងរួចផុត រហូតទៅដល់មានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ ។ មិនត្រឹមតែប៉ុណ្ណោះទេ សម្ដេចបានគិតគូរក្នុងការស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនទៅដល់បងប្អូន​ប្រជាពលរដ្ឋរបស់យើង ដោយមិនប្រកាន់វណ្ណៈ, ឋានៈ សូម្បីតែជនបរទេសក៏សម្ដេចបើកបេះដូង​ទូលាយ ក្នុងការចាក់ វ៉ាក់សាំងនេះ ជូនទៅដល់ក្រុមដែលកំពុង បំពេញបេសកកម្ម ក៏ដូចជាជន​បរទេស​ដែលរស់នៅស្របច្បាប់ នៅក្នុងព្រះរាជា ណាចក្រកម្ពុជាយើងដែរ ៕








 

Previous Post Next Post