រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណី គ្រោះថ្នាក់ចរាចរណ៏ បណ្តាលអោយបុរសម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ បុរសម្នាក់បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿនបណ្តាលបុកជាមួយរថយន្តបែន​ដឹកដី​មួយគ្រឿងរួចបន្តប្លោងទៅបុករថយន្តស្ទូចដែលចតនៅស្ងៀម​បណ្តាលអោយបែកក្បាលស្លាប់​ភ្លាមៗនៅចំនុចទីតាំងកើតហេតុ កាលពីវេលាម៉ោង៥:៣០នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។ 

អ្នកឃើញហេតុការណ៍បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង​ម៉ាក DUKE ពាក់ស្លាកលេខ ភ្នំពេញ 1CZ-0003 បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ណាមួយមេឃកំពុងភ្លៀងផងក៏ជ្រុលទៅបុកគូថរថយន្តបែនដឹកដីមួយគ្រឿងមិនចាំស្លាកលេខ ក៏ប្លោងខ្ទៀតទៅបុករថយន្តស្ទូចមួយគ្រឿងទៀតដែលគេចតនៅស្ងៀមក្បែរចញ្ចើមផ្លូវបណ្តាលអោយ​ក្បាលជនរងបែកក្បាលដេកស្លាប់ក្នុងថ្លុកឈាមតែម្តង ។

ក្រោយហេតុការណ៍នេះភ្លាមៗរថយន្តបែនដឹកដីមិនព្រមឈប់ទេក៏បន្តដំណើរទៅមុខចេញពីចំនុចកើត​ហេតុ ។ ជនរងគ្រោះមានឈ្នោះ វី វាស្នា អាយុ៣២ឆ្នាំ មានមុខរបរជាជាងដែក និងជាងភ្លើង បច្ចុប្បន្នរស់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
 

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​បានធ្វើកំណត់ហេតុការវាស់វែង និងប្រគល់សាកសពជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។ 




 

Previous Post Next Post