Wednesday, May 26, 2021

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


 ភ្នំពេញ ÷ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ នេះ ដើម្បី​ផ្តន្ទាទោស តាមច្បាប់​។​ ​ជនសង្ស័យ​ឈ្មោះ ចក់ ជត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន រស់នៅ​ភូមិ​កំរៀង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំបូល ហៅ​មក​សាកសួរ និង​ចាប់​ឃាត់ខ្លួន កាលពី​រសៀល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១ ដែលមាន​ការអនុញ្ញាត ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ​។ 

ក្រោយពី​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​កំបូល បានទទួល​ពាក្យបណ្តឹង ពី​ឳ​ពុក​បង្កើត​ក្មេងស្រី​រងគ្រោះ​។​ ក្មេងស្រី​រងគ្រោះ ឈ្មោះ ឆ រ ស អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស ក្រោយពី​ឳ​ពុក ម្តាយ​លែងលះគ្នា ក៏បាន​រស់នៅ​ជាមួយ​ជីដូន នៅ​ខេត្តតាកែវ ហើយ​ជីដូន បាន​ស្លាប់ចោល ក៏​មក​រស់នៅ​ជាមួយ ម្តាយបង្កើត និង​ឳ​ពុក​ចុង នៅ​ខណ្ឌ​កំបូល នៅក្នុង​អំឡុង​ដើមឆ្នាំ ២០២០​។​ ​

លុះ​នៅ​ថ្ងៃមួយ ក្នុងអំឡុង​ដើម ខែមេសា ឆ្នាំ​២០២១ ខណៈដែល​ម្តាយបង្កើត ក្មេងស្រី​រងគ្រោះ ទៅរក​ស៊ី​បាត់ ស្រាប់តែ​ជនសង្ស័យ ជា​ឳ​ពុក​ចុង ឃើញ​ក្មេងស្រី​រងគ្រោះ នៅ​ម្នាក់ឯង ហើយ​កំពុង រៀបចំ​ដេក​លើ​គ្រែ ក៏​ត្រូវបាន​ជនសង្ស័យ មក​លួងលោម ចាប់​ឱបថើប ហើយ​ដេក​ពោប​ពីលើ ដោយ​គំរាម​សម្លាប់ កុំឱ្យ​ស្រែក និង​ក៏បាន​ធ្វើ​សកម្មភាព រំលោភ​បានសម្រេច ហើយ​ក្រោយពី​ធ្វើ សកម្មភាព​នោះ​ហើយ បុរស​នោះ ក៏​គំរាម​ក្មេងស្រី​រងគ្រោះ មិនឱ្យ​ប្រាប់​រឿងនេះ ទៅ​ម្តាយបង្កើត របស់ខ្លួន​នោះទេ​។ 

សកម្មភាព​នេះ នៅតែ​បន្តធ្វើ​ទៅលើ​ក្មេងស្រី​រងគ្រោះ ពី​សំណាក់​ឳ​ពុក​ចុង​រូបនេះ រហូត​បានសម្រេច ១០ ដង នៅ​រាល់ពេល​ម្តាយបង្កើត​ក្មេងស្រី​រងគ្រោះ​មិន​នៅផ្ទះ​។​ រឿងនេះ បាន​បែកការណ៍ ក្រោយពី​ក្មេងរងគ្រោះ ទៅលេង​ផ្ទះ​ម្តាយមីង ខាង​ម្តាយបង្កើត នៅ​ខេត្តតាកែវ ហើយ​បាន​និយាយប្រាប់ ម្តាយមីង អំពី​ទង្វើ​របស់​ឳ​ពុក​ចុង មកលើ​ក្មេងស្រី​រងគ្រោះ​។ 

បន្ទាប់មក ម្តាយមីង ក៏បាន​ទូរស័ព្ទ​ប្រាប់ ឳ​ពុក​បង្កើត​ក្មេងស្រី​រងគ្រោះ ពី​រឿងរ៉ាវ​ទាំងនេះ បន្ទាប់មក ឳ​ពុក​ក្មេងស្រី​រងគ្រោះ ក៏បាន​ដឹក​ក្មេងស្រី រងគ្រោះ តាម​ម៉ូតូ​មក​ដាក់ពាក្យ​ប្តឹង ជនសង្ស័យ​ជា​ឳ​ពុក​ចុង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​កន្ទោក ខណ្ឌ​កំបូល និង​មានការ​បញ្ជាក់ ពី​គ្រូពេទ្យ នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ​ថា ក្មេងស្រី​រងគ្រោះ ពិតជា​រង​ការបំពាន​ផ្លូវភេទ ។​ ​

នៅ​ថ្ងៃ​ខាងលើ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​កំបូល ហៅ​ជនសង្ស័យ ជា​ឳ​ពុក​ចុង មក​សាកសួរ នៅពេលនោះ ជនសង្ស័យ​ក៏បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​រំលោភ កូនស្រី​ចុង ពិត​ប្រាក​មែន​។ ​ផ្អែក​តាម​ចម្លើយសារភាព​និង​មាន​ភ​ស្ថុ​តាង​ជាក់លាក់ ជនសង្ស័យ ក៏​ត្រូវបាន​នាំខ្លួន បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕


 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136