រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប្រទះឃើញសាកសពស្ត្រីម្នាក់សង្ស័យថា ត្រូវឃាតករសម្លាប់

តព្រះសីហនុ៖ ស្ត្រីវ័យក្មេងម្នាក់ នាព្រឹកថ្ងៃទី៩មេសារឆ្នាំ២០២១នេះ ត្រូវបានគេប្រទះឃើញដេក​ស្លាប់នៅក្នុងក្រឡុកក្បែរផ្លូវមួយកន្លែងស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង និង ខេត្តព្រះសីហនុ ដោយ​ពុំទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេ។ 

 

ជុំវិញហេតុការណ៏នេះ បងប្អូនប្រជាពលរដ្ឋ ដែលបានចោមរោមមើល បានបង្ហើបថា ហេតុការណ៏​ភ្ញាក់ផ្អើលនេះបានកើតឡើងនៅហេលាម៉ោងប្រមាណ៨និង០០នាទីថ្ងៃទី៩មេសារឆ្នាំ២០២១ បន្ទាប់​ពីបុរស់ម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ច ទាក់ទិនទៅនឹងប្រទះឃើញសពស្ត្រី ក្រោយរូបគាត់បាន​ដើរ​ទៅដោះបង្កៃត្រី នៅអូរ ក្បែរកន្លែងកើតហេតុ នាវេលាម៉ោងជាង៧ព្រឹក។ 

 ជុំវិញករណីនេះ សមត្ថកិច្ចមូលដ្ឋាន បានបង្ហើបព័ត៏មានបឋមថា ចំពោះករណីនេះ សមត្ថកិច្ចនៅពុំ​ទាន់អាចសន្និដ្ឋានបាននៅឡើយទេ ព្រោះសពស្ត្រីរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណ គ្មានសាច់​ញ្ញាត្តិ​ចូលខ្លួនមកបំភ្លឺ គ្រាន់តែដឹងថា ស្ត្រីរងគ្រោះ មានភិនភាគ រាង្គស្តើង សម្បុរខ្មៅស្រអែម កម្ពស់​១ម៉ែត្រ៥០ជាង អាយុចន្លោះ២០ ទៅ២៤ ឆ្នាំ ពាក់អាវយឺតពណ៏លឿងលាយផ្កាខ្មៅ ខោយឺតពណ៏​ខ្មៅស្នូតស ពាក់ស្រោមជើងពណ៏ប្រផេះ។នៅលើក្បែរខ្លួនសាកសព បានបន្សល់ទុកខោប្រុស ពណ៏​ខ្មៅ អាវយឺតពណ៏ក្រហម អាវស ស្នូតខ្មៅ និង ផ្លែនិងដងឡាមពណ៏ខៀវ។

 ដោយឡែក លោក សារ៉ាត់ វិទ្យា ប្រធានការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត្រ(ការិយាល័យ​ពិនិត្យសាកសព) នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានគូសបញ្ចាក់ថា ចំពោះករណីនេះ សមត្ថកិច្ចនៅពុំទាន់កំណត់បានថាជាករណីឃាត់កម្ម គំនុំ ឬ ករណីប្លន់សម្លាប់ ឬ ជាករណីរំលោភ​សម្លាប់ បាននៅឡើយទេ ព្រោះក្នុងសំណុំរឿងនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស៊ើបអង្កេត ដោយសារសាកសពពុំស្គាល់អត្តសញ្ញាណ។ 

ក្រោយពិនិត្យរួចសាកសព ត្រូវបានបញ្ជូនមករក្សាទុកនៅមន្ទីពេទ្យបង្អែកចំការចេក រងចាំសាច់​ញ្ញាត្តិមកទទួលយកទៅធ្វើបុណ្យ។



 

Previous Post Next Post