រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

Pass App បើកល្បឿនផ្តាច់ព្រលឹង ជ្រុលទៅបុករថយន្តRANG ROVERក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ខ្លួនឯង

 ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​ម្នាក់​បាន​រង​របួស​ត្រង់​ជើង​ធ្ងន់ធ្ងរ ខណៈ​ដែល​រូបគេ​បាន​បើក​បោះពួយ​កង់​បី​ឥណ្ឌា​របស់​ខ្លួន​ក្នុង​ល្បឿន​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​ទីលាន​ខាង​មុខ​សា​លម​ហោ​ស្រប​កោះ​ពេជ្រ ហើយ​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក RANG ROVER មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ កំពុង​តែ​ជិះ​កម្សាន្ត​លេង​យឺត​ៗ ចំ​ពី​ចំហៀង បណ្តាល​ឱ្យ​ក្រ​ពិត និង​ផ្ទុះ​ពោង​ខាងក្នុង​ចំនួន ២ ទៀត បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ 


រួច​ហើយ​កង់​បី​ឥណ្ឌា​ក្រឡាប់​ផ្ងា​ជើង​ឡើង​លើក​ពិត​តំបូល បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែកឯ​បុរស​ជា​អ្នកបើកបរ​ក៏​បាន​រង​របួស​ត្រង់​ជើង​ខ្លួនឯង​ធ្ងន់ធ្ងរ​ផង​ដែរ តែ​សំណាងល្អ​ប៉ះ​ចំ​អ្នកមាន​ចិត្តធម៌ មិន​ត្រឹមតែ​ទាមទារ​សំណង​ទេ ថែម​ទាំង​អោយ​លុយ​ចំនួន ១០០​ដុល្លារ​ថែម​ទៀត ។ 

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែ​មិ​នា ឆ្នាំ​២០២១ នៅ​ចំណុច​ទីលាន​ខាង​មុខ​សា​លម​ហោ​ស្រប​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ 

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក RANG ROVER ព័​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AA-៥១៩១ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ បើក​ដើរ​លេង​កំសាន្ត​ក្នុង​ល្បឿន​យឺត​ៗ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​នៅ​ទីលាន​ខាង​មុខ​សា​លម​ហោ​ស្រប​កោះ​ពេជ្រ ។

 ពេល​ដែល​រថយន្ត​មួយ​គ្រឿង​ខាងលើ​កំពុង​តែបើ​កតិច​ៗ​នោះ ក៏​ស្រាប់តែ​មាន​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១HP-៧១០៩ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ​ជិះ​តែ​ម្នាក់ឯង​បើក​ចូល​មក​ក្នុង​កោះ​ពេជ្រ តាម​ច្រក​ផ្លូវ​ស្ពាន​នាគ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក RANG ROVER មួយ​គ្រឿង​ខាងលើ​ពេញ​មួយ​ទំហឹង​លាន់ឮ​តែ​ក្ឌាំង រួច​ហើយ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ បណ្តាល​អោយ​បុរស​ជា​អ្នកបើកបរ​រង​របួស​ជើង​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ភ្លាម​ៗ​បាត់​ទៅ ។




 

Previous Post Next Post