Friday, December 11, 2020

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


 ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង នៅវេលាម៉ោងប្រហែល ១០:៤០នាទី ថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២០ នៅចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម បង្កដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបុករះរថយន្តដូចគ្នា ចំនួន ០៣គ្រឿង និងបន្តទៅបុកម៉ូតូ ០៣គ្រឿង ផ្សេងទៀត តែជាសំណាងល្អ មិនបង្កឲ្យគ្រោះ ដល់ជីវិតមនុស្សឡើយ ។

 

 តាមប្រភពពីសមត្ថកិច្ច ឲ្យដឹងថា ករណីនេះ បង្កឡើងដោយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយពណ៌ ស ពាក់ស្លាកលេខ ព្រៃវែង 3A.1656 បើកបរដោយ ឈ្មោះ លីន ឡុង ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិអណ្តូងតាអង់ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (ទិសដៅពីកើតទៅលិច) បានបុកប៉ះជាមួយម៉ូតូ ក្នុងទិសដៅពីត្បូងទៅជើង ។ បន្ទាប់មក ក៏ទៅបុករថយន្ត ពីក្រោយរថយន្ត ១គ្រឿង ទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង លាយខៀវ និងទៅបុកប៉ះ រថយន្តម៉ាកព្រូសពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Z-1853 ហើយក៏ទៅប៉ះ ម៉ូតូម៉ាកហុងសេ 125ពណ៌ខ្មៅ ។ បន្ទាប់មក រថយន្តបង្កហេតុ ក៏បានទៅប៉ះ រថយន្តម៉ាកកាម៉ារីបាឡែនពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-7047 ហើយរថយន្តនេះ ក៏បានជ្រុលបុកម៉ូតូ ម៉ាកស្កុបពី ស្លាកលេខគ្មាន ចតស្ងៀមមុខផ្ទះ និងបុកតូបវេលុយទ្រូម៉ានី ម្ចាស់ ឈ្មោះ អ៊ន សម្ផស្ស ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិទី3 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

 

 

 តាមការសន្និដ្ឋាន របស់សមត្ថកិច្ចសន្និដ្ឋាន ឲ្យដឹងថា ករណីខាងលើ ដោយសារអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រែវែង 3A-1656 ជាន់ហ្រាំងមិនស៊ី ដែលបណ្តាលឲ្យរងរបួសមនុស្ស ០២នាក់ កម្រិតធ្ងន់ ០១នាក់ និងខូចខាត រថយន្តចំនួន ០៤គ្រឿង ក្នុងកម្រិតធ្ងន់ ០១គ្រឿង ខូចខាតម៉ូតូ០៣គ្រឿង ធ្ងន់ ០១គ្រឿង និងតូបវេលាលុយទ្រូម៉ានី ១កន្លែង ។ ក្រោយពេលកើតហេតុមន្ត្រីជំនាញបានចាប់យកវត្ថុតាងទាំងអស់ មករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម ដើម្បី រងចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕

 








 

សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136