រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរសម្នាក់បានស្លាប់ក្នុងអណ្តាតភ្លើង ហើយម្នាក់ទៀត រងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បានស្លា ប់ក្នុងអណ្តាតភ្លើង ហើយម្នាក់ទៀត រងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ​ខណៈពួកគាត់ចេញពីធ្វើការសំណង់ហើយនាំគ្នាស្ងោមាន់ហូបបាយស្រាប់តែផ្ទុះធុងហ្គាស បណ្តាលអោយ​ស្លាប់ និងរបួសតែម្តង ហេតុការណ៍នេះ កើតឡើងនៅម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួល លេខ៣៣ ភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
 
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទី១ ឈ្មោះ ព្រេង ខា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ បាត់បង់អាយុជីវិត។
 
ទី២ ឈ្មោះ ព្រេង ឃីង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ រងរបួសស្រាល បុរសទាំងពីរនាក់​ជាបងប្អូនបង្កើត (ភ្លោះ) មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធ​កំពុងមានផ្ទៃពោះ ៧ខែផង។
 
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបងប្អូនកូនភ្លោះ២ នាក់រួមទាំងក្មួយជីដូនមួយម្នាក់ទៀតស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ហើយបាននាំគ្នាបើក​ហ្គាសស្ងោរមាន់ធ្វើម្ហូបមិនទាន់នឹងបានហូបផងស្រាប់តែផ្ទុះធុងហ្គាសប្រភេទធុងតូច បណ្ដាលឲ្យឆាប​ឆេះផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជួល បន្ទាប់មកគេឃើញបុរសជាប្អូននឹងក្មួយជីដូនមួយបានរត់​ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេដោយនៅស្តាយម៉ូតូមួយគ្រឿង បម្រុងយកចេញ ខណៈនោះប្អូនមិនឃើញបងចេញមកក្រៅក៏ចូលទៅជួយ បន្ទាប់មកបងបានចេញមកក្រៅ ចំណែកប្អូនត្រូវបានភ្លើងឆាបឆេះខ្លោចស្លាប់នៅក្បែរម៉ូតូ យ៉ាងអាណោចអាធម្ម។
 
.ចំណែកប្អូននឹងក្មួយជីដូនមួយ បានរងរបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។
 
ក្រោយមកក៏ផ្អើលដល់ប្អូនប្រជាពលរដ្ឋ នាំគ្នារាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមកជួយអន្តរាគមន៍ ខណៈដែលមកដល់អគ្គីភ័យត្រូវបានរលត់ទៅវិញ។
 
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាចំពោះ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចកច្ចមូលដ្ឋាន និងជំនាញបានចុះមកកន្លែងកើតហេតុខាងលើ កំពុងតែធ្វើការស្រាវជ្រាវបន្ត និងធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
 
ក្នុងហេតុការណ៍ខាងលើ គេឃើញវត្តមាន លោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ និង លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ និងលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានដឹកនាំកម្លាំង ដាក់រថយន្តអន្តរាគមន៌ បាញ់ពន្លត់ទប់ស្កាត់ មិនអោយរាលដាលដល់ទីតាំងផ្សេងទៀត ដោយក្តីអាណិត​អាសូរជាពន់ពេក លោក ម៉ូវ មានិត បានចូលរួមបច្ច័យ ៣០០ដុល្លារ ដើម្បីចាត់ចែងដឹកសពយកទៅ​ធ្វើបុណ្យតាមប្រពៃណី ឯខេត្តកំពង់ចាម៕


 

 

Previous Post Next Post