រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សមត្ថកិច្ច ឆ្មក់ចូលបង្រ្កាបបានជនសង្ស័យទាំង០៧នាក់ដែលប្រេីប្រាស់គ្រឿងញៀន និងដកហូតបានក្រាមសថ្លា​ចំនួន១៦កូនថង់តូច

 

 


ភ្នំពេញ៖ នៅថ្ងៃពុធទី១៩ ខែវិច្ចិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ០៣:៣០នាទីទៀបភ្លឺ​ កម្លាំងល្បាតប៉ុស្តិ៍ នគរបាលទន្លេបាសាក់ សហការជាមួយកម្លាំងផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្ទះជួលលេខ៥៩​ ផ្លូវព្រះនរោត្តម​ ក្រុម​១២២​ ភូមិ​១៦​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​
ក៏បានប្រទះឃេីញជនសង្ស័យចំនួន០៧នាក់​ ស្រី០២នាក់កំពុងសំងំប្រេីប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ជួល​ ភ្លាមនោះកម្លាំងយេីងបានឆ្មក់ចូលបង្រ្កាបបានជនសង្ស័យទាំង០៧នាក់នោះដោយត្រួតពិនិត្យរកឃេីញឧបករណ៍សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន​ និងដកហូតបានក្រាមសថ្លា​(សង្ស័យ​សារធាតុ​ញៀន​)ចំនួន១៦កូនថង់តូចរួចកម្លាំងយេីងក៏បាននាំខ្លួនជនសង្ស័យយកមក​កាន់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដេីម្បីសាកសួរ​ និងចាត់ការតាមនិតិវិធីច្បាប់តែម្តង​ ។
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង០៧នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ​ចំការមនដេីម្បីចាត់ការបន្ត​ ។

 

  

 

Previous Post Next Post