រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នគបាលខេត្តមណ្ឌលគិរី បានធ្វេីការបង្ក្រាករណីជួញដូរគ្រឿងញៀន​ទ្រង់ទ្រាយធំ​ និងឃាត់ខ្លួន ជនសង្ស័យ ២នាក់

 

ខេត្ដមណ្ឌលគិរី៖​ កម្លាំងនគបាលខេត្តមណ្ឌលគិរីធ្វេីការបង្ក្រាករណីជួញដូរគ្រឿងញៀន​ ទ្រង់ទ្រាយធំ​ ឃាត់ខ្លួនជនស្ស័យពីរនាក់ព្រមទាំងថ្នាំញៀនជាង២០កញ្ចប់​ នៅវេលាម៉ោង ១៨ និង០០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

 


តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឱ្យដឹងថា​ កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ និងការដឹកនាំសម្របសម្រួលដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។​

 

#ករណីនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន​ និងឆែកឆេរ ក្នុងម៉ូតូ និងបន្ទប់ជួល លើជនសង្ស័យចំនួន ០២ នាក់ ស្រី ០១ នាក់ ដូចមានឈ្មោះខាងក្រោម ៖
១. ឈ្មោះ ដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ។មានស្រុកកំណើត ភូមិ​ ព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។​


#បច្ចុប្បន្នស្នាក់នៅ ភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
២. ឈ្មោះ ជា ផាលីណែត ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។​ ស្រុកកំណើត: ភូមិអូរបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ ។​
ទីលំនៅបច្ចុប្បន្ន ភូមិចំការតែ សង្កាត់ស្ពានមានជ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

 

#សមត្ថកិច្ចរកឃើញ សម្ភារៈ និងវត្ថុតាង ហើយធ្វើការឃាត់ដកហូតបានរួមមាន ៖
សារធាតុសង្សយ័ថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ( ម៉ាកទឹកកក ) ចំនួន ២២ កញ្ចប់ ( ៦ កញ្ចប់ធំ ; ៧ កញ្ចប់ធំល្មម ; ៩ កញ្ចប់តូច ) មិនទាន់ថ្លឹង។

 

#ឧបករណ៍ សម្ភារៈ មធ្យោបាយ ដកហូតបានរួមមាន ៖
១. អាវុធចំនួន ១ ដើម ម៉ាក់ G19 AUSTRIA WET 5168 ផលិតនៅប្រទេសនៅTAIWAN ( ប្រើហ្គាសបាញ់គ្រាប់កង់ )
២. ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ( ម៉ាកOPPO ១គ្រឿងនិងម៉ាក SAMSUNG ១គ្រឿង )
៣. ដែកកេះចំនួន ៨
៤. កាបូបចំនួន ២
៥. អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន ២ សន្លឹក
៦. បណ្ណ័សំគាល់យាន្តយន្តចំនួន ១ សន្លឹក
៧. ដបសម្រាប់ជក់ថ្នាំញៀនចំនួន ៣
៨. កែវសម្រាប់ជក់ថ្នាំញៀនចំនួន ៦
៩. ថង់សម្រាប់វេចខ្ចប់និងទុយោមួយចំនួនធំ
១០. ប្រាក់រៀលចំនួន ១៣៩,៥០០ រៀល
១១. ម៉ូតូចំនួន ២ គ្រឿង ( ម៉ាក KTM DUKE 200 ១ គ្រឿង ស្លាកលេខភ្នំពេញ 1 CS–1228 ; ម៉ាក់ TODAY ១ គ្រឿង គ្មានស្លាកលេខ) ។

#បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារៈ និងមធ្យោបយទាំងអស់ កម្លាំង ជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងថែរក្សា និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




 

Previous Post Next Post