រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អគ្គិភ័យ​ បានឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅក្នុង​សិប្បកម្ម​ផលិត និង​វេច​ខ្ចប់​ ផលិតផលសម្ភារសំណង់ GCS

ភ្នំពេញ ៖ ករណីអគ្គិភ័យ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពី​វេលា​ម៉ោង ២:៥០​នាទី​ព្រឹក ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២០ ស្ថិតក្នុងសង្កាត់​ចោមចៅ​១ ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ឆេះរាលយ៉ាងសន្ធោរសន្ធៅ ក្នុង​សិប្បកម្ម​ផលិត និង​វេច​ខ្ចប់​ផលិតផល​សម្ភារ​សំណង់ GCS ។

 

កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ មានការ​ចូលរួម​សហកា​របាញ់​ទឹក​ពន្លត់ភ្លើង​ពី​អង្គភាព​៧១១ របស់​កងពល​តូ​ចលេ​ខ​៧០ ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អង្គភាព​ផ្សេងៗ​ទៀត បាន​រលត់​១០០%​។ យ៉ាងហោចណាស់ មាន​មន្ត្រីនគរបាល ចំនួន ០១​នាក់ បាន​រងរបួស​ដៃ​ស្រាល ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​។​

មាន​អគ្គីភ័យ​មួយកន្លែង​កើតឡើង​នៅ​ស្ថិតនៅក្នុង​សិប្បកម្ម​ផលិត និង​វេច​ខ្ចប់​ផលិតផល​សម្ភារ​សំណង់ GCS ផ្លូវ​បេង​តុង​ទួល​ពង្រ ក្រុមទី​៣ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា មា្ច​ស់​ទីតាំង​ឈ្មោះ យឹម រ៉ា​ដា ជនជាតិ​ខែ្មរ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជានា​យក ក្រុមហ៊ុន , មាន​សំណង់ ថ្ម​ប្រក់ស​ង្ក័​សី បាន​បណ្តាល​ឲ្យ​ខូច ខាត​សម្ភារ ៖ ឆេះ​ឃ្លាំង​សាងសង់​ពី​បេតុង​ប្រក់​ស័ង្កសី ទំហំ ៣២​ម៉ែត្រ​គុណ​នឹង​៧០​ម៉ែត្រ អស់​ចំនួន ១​ឃ្លាំង ឆេះ​រថយន្ត​ដឹកទំនិញ​ចំណុះ ៣,៥​តោន ចំនួន​១​គ្រឿង , រថយន្ត​ដឹកទំនិញ​ចំណុះ ១,៥​តោន ចំនួន ១​គ្រឿង​, ឆេះ​ម៉ូតូ​កង់​បី​ដឹកទំនិញ ចំនួន ២​គ្រឿង​, ឆេះ​ម៉ូតូ​ចំនួន ៤​គ្រឿង​, ឆេះ​គ្រឿង​បរិក្ខារ​អគ្គិសនី -​ម្នាងសិលា​-​ដែក​គ្រោង​ជញ្ជាំង ពិតាន​សរុប​ជា​ទឹកប្រាក់​អស់​ប្រហែល ចំនួន ១,២ លាន ដុល្លារ​អាមេរិក តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស ឬ​ស្លាប់​ទេ ។ ចំពោះ​មូលហេតុ គឺ​បណ្តាលមកពី​ឆ្លង​ចរន្ត អគ្គិសនី ។​ អត្ថបទពី CS news


















Previous Post Next Post