រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ព័ត៌មានបឋម÷ គួរឱ្យរន្ធត់មួយកើតឡើង រថយន្តធុនធ្ងន់១គ្រឿងបាន កិនបុរសម្នាក់


ខេត្តកំពង់ឆ្នាំង÷ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏មួយ គួរអោយរន្ធត់បានកើតឡើងតាមបណ្ដោយផ្លូវ ជាតិលេខ5 ចន្លោះបង្គោលគីឡូម៉ែត្រលេខ(91-92) ចំណុចផ្លូវកោង ស្ថិតក្នុងភូមិទី2សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង។

  បុរសដែលជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះ
មានទីលំនៅ ភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ម៉ូតូរងការខូចខាតយ៉ាងដំណុំ ចំណែករថយន្តរងការខូចខាតស្រាល។
 



#ប្រភពព័ត៌មានពីសមត្ថកិច្ចនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា កាលពីយប់ថ្ងៃទី03 រំលងអាធ្រាតឈានចូលថ្ងៃទី04.
ខែសីហាឆ្នាំ 2020 វេលាម៉ោង2:05នាទី រវាងរថយន្តនឹងម៉ូតូ ក្នុងដំណើរ ខ្វែងទិសគ្នា ម៉ូតូធ្វើដំណើរពីជើងទៅត្បូង ចំណែករថយន្តធ្វើដំណើរពីកើតទៅលិច។

រថយន្តធុនធំម៉ាកហុីយ៉ានដាយ(ដឹកទំនិញ)ពណ៍ក្រហមពាក់ ផ្លាកលេខ(ភ្នំពេញ3A-18 79) បើកបរពីទិសខាងជើងទៅត្បូង។

ម៉ូតូម៉ាក ហុងដា,C125ពណ៍ខ្មៅ ពាក់ផ្លាកលេខ(កំពង់ឆ្នាំ1D 4725) បើកបរឆ្លងផ្លូវ ពីទិសខាងកើតមកលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់ ឈ្មោះលឹម ស្រូយ ហៅវឿន ភេទប្រុស អាយុ 56ឆ្នាំ ត្រូវបានរថយន្តធុនធ្ងន់កិនពីលើ ធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ
 រីឯតៃកុងបានរត់គេចខ្លួនបាត់ស្រម៉ោល ។

-ប្រភពដដែលបានបន្តឲ្យដឹងថា ក្រោយពេលកើតហេតុ ភ្លាមៗសមត្ថកិច្ចសណ្តាប់ធ្នាប់ចរាចរណ៍ខេត្តកំពង់ឆ្នាំង បានចុះពិនិត្យជាក់ស្ដែងនៅនឹងកន្លែងកើតហេតុហើយបានដឹកសពយកមកតម្កល់នៅវត្តខ្សាម ដើម្បីស្វែងរកសាច់ញាតិ យកមកទៅបុណ្យតាមប្រពៃណី។

-  លុះព្រឹកឡើងទើបក្រុមគ្រួសារសាច់ញាតិបានដឹងដំណឹងដ៏ក្រៀមក្រំ ខាងលើនេះ ក៏បាននាំក្រុមគ្រួសារជាកូនជាចៅ ធ្វើ
បុណ្យទៅតាមប្រពៃណីនៅវត្តខ្សាម។

+ចំណែករថយន្តនិងម៉ូតូទាំងពីរគ្រឿងខាងលើត្រូវបានកម្លាំងនគរបាលចរាចរណ៍ខេត្តយកមករក្សាទុករងចាំធ្វើការដោះ
ស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
Previous Post Next Post