រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុគ្គលិកបំរើការងារនៅ រីស្សត ម្នាក់បានបាត់ខ្លួន (សង្ស័យលង់ទឹក) ក្រោយមកបានប្រទះឃើញសព អណ្តែតទឹក

(ក្រុងកោះរ៉ុង)៖ (ព័ត៌មានបឋម) បុគ្គលិកបំរើការងារនៅ រីស្សត ម្នាក់បានបាត់ខ្លួន (សង្ស័យលង់ទឹក) ក្រោយមកបានប្រទះឃើញសព អណ្តែតទឹក នៅចំនុចប្រហែល១៥០ម៉ែត្រពីឆ្នេរ មុខម៉ូនឡាយរីហ្សត ដែលស្ថិតនៅភូមិកោះរ៉ុង សន្លឹម (សារ៉ាសិនបេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។


យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃចន្ទ័ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទេាសក័ ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង០៨:២០នាទីព្រឹក កំលាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង និងកំលាងប៉ុស្តិ៍រដ្ឋបាល ដោយមានការចូលរូម សហការពីម្ចាស់រីហ្សត បានស្វែងរកឃេីញសាកសពចំនួន០១នាក់ ដោយសាកសពត្រូវ បានអណ្តែត ទឹកនៅចំណុចចំងាយប្រហែល២០០ម៉ែត្រពីឆ្នេរ មុខឡាហ្គោណារីស្សត ស្ថិតនៅភូមិកោះរ៉ុងសន្លឹម (សារ៉ាសិនបេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
សាកសពដែលរកឃេីញក្រោយពីការបញ្ជាក់របស់អ្នកគ្រប់គ្រងរីហ្សត បញ្ជាក់ថាគាត់គឺពិតជា ឈ្មោះ សាំង ឈឿន ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ បុគ្គលិក រីហ្សត ប្រាកដមែន។
 បច្ចុប្បន្នសាកពខាងលេីបានរៀបចំវេចខ្ចប់ (រងចាំអាកាសធាតុលើផ្ទៃសមុទ្រស្ងប់រលក) ដេីម្បីដឹក យកទៅដីគោកបន្តធ្វេីការពិនិត្យកោសល្យវិច្ច័យដោយមន្រ្តីជំនាញនគរបាលបច្ចេកទេស និងវិទ្យា សាស្រ្ត៕



Previous Post Next Post