រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

(កំចេះតែហ៊ាន) ចាប់ខ្លួនចោរប្លន់ម្នាក់ តាមដីការបស់តុលាការ បន្ទាប់ពីធ្វើសកម្មភាពកាលពីខែមិថុនាកន្លងទៅ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយចាប់ខ្លួនតាមដីកា​ចៅក្រមស៉ើបសួរ។

ជនត្រូវចោទមានឈ្មោះ ដា សីហា ហៅខាង សីហា អាយុ២២ឆ្នាំ រស់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​

ជនត្រូវចោទរូបនេះ កម្លាំងនគរបាលចាប់ខ្លួនតាមដីការបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ «លួចមានស្ថានទម្ងន់ទោស» (ប្លន់) ប្រព្រឹត្តនៅកន្លែងលាងរថយន្ដ តាមបណ្ដោយផ្លូវលេខ៥១ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

ជនត្រូវចោទជាមុខសញ្ញាចោរឆក់ និងប្លន់សកម្មបំផុតដែលធ្លាប់ឆក់កាបូប បណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅក្នុងទឹកដីខណ្ឌបឹងកេងកងផងដែរ។ បច្ចុប្បន្ន ជនត្រូវចោទ ស្ថិតក្រោមចំណាត់ការរបស់ចៅក្រមស៊ើបសួរ ដើម្បីសាកសួរ និងរងចាំសេចក្ដីសម្រេច៕




Previous Post Next Post