រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពតអញ្ជើញចែកប័ណ្ណសមធម៌ ជូនគ្រួសារក្រីក្រនៅក្នុងឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច



ខេត្តកំពត៖ ព្រឹកថ្ងៃសុក្រ ៤ កើតខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា  ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងគណៈអភិបាលស្រុកមន្ត្រីរាជការ  សាលាស្រុកកំពង់ត្រាចបានអញ្ជើញចូលរួមចែក​ប័ណ្ណសមធម៌ជូនគ្រួសារក្រីចំនួន ៦២ គ្រួសារ  ស្ថិតនៅក្នុងភូមិទាំង៥ នៃឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ។

ក្រោយពីស្តាប់សេចក្តីរាយការណ៍សង្ខេបរបស់ ឯកឧត្តម មឿង គង្គា ប្រធានមន្ទីរផែនការខេត្ត ពីដំណើរការនៃការកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រឃុំស្វាយទងខាងត្បូង រួចមក  ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនគ្រួសារក្រីក្រ ដែលមកទទួលប័ណ្ណ​សមធម៌នាពេលនេះថា៖ ដោយមានការយកចិត្តទុកដាក់ និងការដឹកនាំដ៏ឈ្លាសវៃពីសំណាក់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើវិស័យសង្គមកិច្ច និងសេវាគាំពារសង្គម ជាពិសេសដំណាក់​កាលឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើន ជាពិសេសវិស័យ​សេវាកម្ម នាំឲ្យបាត់បង់ការងារខ្លះរបស់ប្រជាពលរដ្ឋ ដើម្បីជួយស្រោចស្រង់វិស័យនេះ សម្តេចបាន​បញ្ចេញនូវសាច់ប្រាក់ផ្តល់ជូនប្រជាពលរដ្ឋតាមរយៈការកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រ។

ដោយឡែកនៅឃុំស្វាយទងខាងត្បូង ការកំណត់នូវអត្តសញ្ញាណកម្មគ្រួសារក្រីក្របានធ្វើ​ឡើងត្រឹមត្រូវ មានតម្លាភាព និងមានសមធម៌ នៅក្នុងដំណាក់កាលកូវីដ-១៩ នេះ ជាលទ្ធផល​ក្រុមការងារកំណត់បាននូវគ្រួសារដែលក្រីក្រពិតប្រាកដចំនួន ១១០គ្រួសារ ក្រប្រភេទមួយ  ចំនួន ២៨គ្រួសារ ក្រប្រភេទពីរ  ចំនួន៨២គ្រួសារ អាជ្ញាធរឃុំ បានចែក​ប័ណ្ណជូនប្រជាពលរដ្ឋកន្លងមក​បានចំនួន ៤៨គ្រួសាររួចមកហើយ និងនៅពេលនេះ ចែកជូន ចំនួន ៦២គ្រួសារបន្ថែមទៀតដោយ​ក្នុងនោះមាន ក្រប្រភេទ១ចំនួន ៧គ្រួសារ និងក្រប្រភេទ២ចំនួន ៥៥គ្រួសារ  ។

ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើបងប្អូនគ្រួសារទាំងអស់ដែលមកទទួលយកប័ណ្ណសមធម៌នាពេលនេះថា៖
សូមរក្សាទុកប័ណ្ណសមធម៌នេះឲ្យបានល្អ ព្រោះថាប័ណ្ណនេះមិនត្រឹមតែអាចយកមកប្រើ​ប្រាស់សម្រាប់បើកប្រាក់ប្រចាំខែនោះទេ ប័ណ្ណនេះអាចយកទៅប្រើប្រាស់តាមការចាំបាច់ដូចជា ការពិនិត្យ និងព្យាបាលសុខភាព នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដោយមិនគិតថ្លៃ ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋានឃុំស្វាយទងខាងត្បូងនេះ ជំរុញការចិញ្ចឹម​សត្វគ្រប់​ប្រភេទ ពិសេសវារីវប្បកម្មឲ្យបានច្រើនឡើងទ្វេរដង ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូន តាមអនុ​សាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ៕










Previous Post Next Post