រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នគរបាលប៉ុស្តិ៍ភូមិធំ ឃាត់ខ្លួនជនសង្ស័យម្នាក់រណីរក្សារទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)

ខេត្តកណ្តាល៖ នៅថ្ងៃច័ន្ទ០២កើត ខែ អាសាឍ ឆ្នាំ ជូត ទោសក័ ព.ស២៥៦៤ ត្រូវថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ១៤:៤៥នាទីចំណុចៈភូមិរទាំងត្បូង ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនសង្ស័យ ០១ នាក់ ប្រុស
១/ឈ្មោះ រិន ដាវី ហៅ រី ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករហាងនំបុ័ង ស្នាក់នៅភូមិគគីរឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)វត្ថុតាងចាប់យក រួមមាន៖
១/ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)មួយកញ្ចប់តូច
២/ដែកកេះ ចំនួន ០១
៣/ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរី២០១៦ពាក់ស្លាកលេខភ្នំពេញ ១GK ៥០០៤។
សមត្ថកិច្ចប៉ុស្តិ៍បានឲ្យដឹងថាៈ
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំបានសហការណ៍ជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយនិងកំលាំងប្រជាការពារ ធ្វើការល្បាតតាមគោលដៅស្មុគស្មាញ ក្នុងភូមិសាស្រ្តឃុំភូមិធំពេលល្បាតមកដល់ចំនុចភូមិរទាំងត្បូងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលក៏ឃើញជនសង្ស័យ ០១នាក់ ឈ្មោះ រិន ដាវី ហៅ រី ភេទប្រុស ជិះម៉ូតូមួយគ្រឿង ម៉ាក Honda dream ពណ៍ខ្មៅ តាមបណ្តោយផ្លូវភូមិ ដោយមានការសង្ស័យ ពេលនោះកំលាំងនគរបាលប៉ុស្តិ៍និងកំលាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានឃាត់ម៉ូតូនិងជនសង្ស័យធ្វើការឆែកឆេរក៏ប្រទះឃើញ ថ្នាំញៀនមួយកញ្ចប់តូច ។
បន្ទាប់មកក៏បាននាំខ្លួនជនសង្ស័យនិង វត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)មួយកញ្ចប់ទូចពិតជារបស់ខ្លួនពិតបាដកដមែន ដែលខ្លួនបានទិញពីឈ្មោះ រ័ត្ន ភេទប្រុស មានលំនៅភូមិរទាំងត្បូងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាលរួចបញ្ជូនជនសង្ស័យរួមនិង
វត្ថុតាងបញ្ជូនទៅកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី។





Previous Post Next Post