រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្តកាមរីបាឡែនបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់១កង់ឯរថយន្តខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​យុវជនប្រុសស្រីមួយក្រុមសង្ស័យស្រវឹងបេីករថយន្តមកាមរីក្នុងល្បឿនលឿនជ្រុលបុកក្បាល ព្រួញពុះចែកទ្រូង ផ្លូវបាក់អស់១កង់ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចមុខកការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវលេខ២៨៩ កែងនិងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់រួមដំណើរនិងនារីវ័យក្មេងចំនួន ៣នាក់ទៀតរថយន្តម៉ាកកាមរីបាឡែន ពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2Q 6742 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុ

ក៏រេបង្កូតមកខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតវៀចចេញពីមួយកង់ចំណែក

រថយន្តបានដាច់កាឡេទៅមុខលែងរួច។ 



ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងជំនាញមកស្ទូចយករថយន្តបង្កទៅរក្សា

ទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕


Previous Post Next Post