រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឪពុកតិរច្ឆាន! កម្លាំងនគរបាលស្រុកកោះញែក បានឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីរំលោភកូនបង្កើត រហូតមានកូនសម្រាល ទើបបែកការណ៍

(មណ្ឌលគិរី)៖ កាលពីដើមសប្តាហ៍កន្លងទៅ កម្លាំងនគរបាលស្រុកកោះញែក បានឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីរំលោភកូនបង្កើត រហូតមានកូនសម្រាល ទើបបែកការណ៍ ដែលហេតុណ៍នេះ បានកើតឡើងនៅក្នុងភូមិណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។





បើយោងតាមរបាយការណ៍របស់កម្លាំងនគរបាល បានឲ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនបានធ្វើសកម្មភាពរំលោភកូនស្រី តាំងពីខែតុលា ឆ្នាំ២០១៩ ខណ:ប្រពន្ធមិននៅផ្ទះ ដោយឡើងទៅខ្ទប់មាត់ រួចសម្រាតខោអាវធ្វើការរំលោភបានសម្រេចរហូត ៩លើក នឹងបន្តគំរាមថា សម្លាប់ចោល បើសិនជា ហ៊ានប្រាប់ទៅម្ដាយ ឬបងប្អូនសាច់ញាតិរបស់ខ្លួន។
ដោយឡែកបើតាមការរាប់រាប់ពីនារីរងគ្រោះ បានឲ្យដឹងថា ដំបូងឡើយនាមិនហ៊ានប្រាប់ម្តាយនោះទេ លុះពរពោះកាន់ធំឡើង ក៏ត្រូវម្ដាយ បងប្អូន សាច់ញាតិ សួរនាំទើបគាត់សម្រេចចិត្ត ប្រាប់ពីដំណើររឿងថា ត្រូវឪពុករំលោភ រហូតមានផ្ទៃពោះ បន្ទាប់មកស្រ្តីជាម្ដាយបានស្ដាប់ការរៀបរាប់របស់កូនស្រីរួច ក៏រត់ទៅដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្ដង ។
ជនសង្ស័យឈ្មោះ សិង សៃ អាយុ ៤២ឆ្នាំ មុខរបរ កសិករ រស់នៅចំណុចទំនប់បាក់ខាំ ភូមិណងប៊ួ ឃុំណងឃីលក ស្រុកកោះញែក។ ចំណែកឯជនរងគ្រោះវិញមាន ឈ្មោះ ស ធយ ភេទស្រី អាយុ ១៦ឆ្នាំ ។
ក្រោយពីទទួលពាក្របណ្តឹងរួច ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
Previous Post Next Post