នៅរយៈពេលដ៏ខ្លីខាងមុខនេះក្រុមហ៊ុនរបស់ចិនចំនួន ១២ នឹងមកវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង ដោយជ្រើសយកខេត្តកំពង់ស្ពឺធ្វើជាទីតាំងសម្រាប់បង្កើតជារោងចក្រដែលអាចបង្កើតការងារដល់កម្មករប្រមាណ ១២ម៉ឺននាក់។
លោកវ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់កាសែតរស្មីកម្ពុជាថា កាលពីរសៀលថ្ងៃទី១០ខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុនទាំង ១២ នោះ រួមមាន៖
១.ក្រុមហ៊ុន Speedy Global កាត់ដេរសម្លៀកបំពាក់ ត្រូវការកម្លាំងពលកម្មសរុប ៨០០០នាក់ ព្រមទាំងដាក់ស្លាក(Logo)លើអាវខាងមុខថា Cambodia និងកំពង់ស្ពឺដើម្បីនាំចេញទៅសហគមន៍អឺរ៉ុប។
២.ក្រុមហ៊ុនផលិតតំណាប់ផ្លែឈើ
៣.ក្រុមហ៊ុនផលិតស្លាកសញ្ញាសម្លៀកបំពាក់
៤.ក្រុមហ៊ុនអចលនទ្រព្យ
ក្រុមហ៊ុនទាំង៣ (លេខ ២ ដល់លេខ ៤) ដំឡើងតែមួយកន្លែង ហើយត្រូវការកម្លាំងពលកម្មសរុប ២៤០០០នាក់។
៥.ក្រុមហ៊ុនទូរសព្ទ OPPO និងក្រុមហ៊ុនទូរសព្ទVIVO (ទាំងពីរក្រុមហ៊ុននេះត្រូវសាងសង់អគារកម្ពស់ ១០០ម៉ែត្រទៅ២០០ម៉ែត្រ។
៦.ក្រុមហ៊ុន គូឡុង ផលិតសម្លៀកបំពាក់កូនក្មេង ត្រូវការកម្លាំងពលកម្ម ៩០០០នាក់។
៧.ក្រុមហ៊ុនហ្វីចូវ នៅក្រុងហ្វីចូវផលិតអាវចាក់ ត្រូវការកម្មករសរុប ១៥០០០នាក់។ក្រុមហ៊ុននេះនឹងទៅដំឡើងនៅខេត្តកំពង់ស្ពឺ ហើយយកម៉ាស៊ីនស្វ័យប្រវត្តិចំនួន១០០០គ្រឿង ដែលមានតម្លៃ ប្រមាណ ៣៥០០លានដុល្លារ។
៨.អគារពាណិជ្ជកម្មនៅក្រុងច្បារមន ដែលប្រើប្រាស់ទុនវិនិយោគ ប្រមាណ ៥០០លានដុល្លារ។
៩.ក្រុមហ៊ុន ហ័រ សេងដា ជាក្រុមហ៊ុនផលិតខ្សែរូត ដែលកំពុងដំណើរការនៅក្នុងក្រុងច្បារមននឹងពង្រីកទីតាំងមួយកន្លែងទៀត នៅក្នុងខេត្តកំពង់ស្ពឺដដែល។ ផលិតផលនេះនាំចេញទៅសហគមន៍អឺរ៉ុបនិងអាមេរិក។
១០.ក្រុមហ៊ុនផលិតស្បែកជើង
១១.ក្រុមហ៊ុនផលិតកាបូប
១២.ក្រុមហ៊ុនផលិតឈុតរាត្រី។
លោកបានបន្តថា ក្រុមហ៊ុនចំនួន១២ ប្រើប្រាស់កម្លាំងពលកម្មសរុបជាង១២ម៉ឺននាក់និងប្រើប្រាស់ទុនវិនិយោគប្រមាណជាង ៩ពាន់លានដុល្លារ ។អ្នកដែលបញ្ជារទិញមានអាមេរិក អង់គ្លេស និងសហគមន៍អឺរ៉ុប បានទាមទារលក្ខខណ្ឌឲ្យផលិតចេញពីខេត្តកំពង់ស្ពឺតែម្តង។លោកបន្តទៀតថា ទាំងនេះគឺកើតចេញពីការខិតខំប្រឹងប្រែង និងទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ប្រភពFB