រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បរិភោគផ្លែរល្ហុងមានអត្ថប្រយោជន៍ច្រើន

ផ្លែល្ហុងផ្តល់គុណប្រយោជន៍ខ្ពស់បំផុតដល់សារពាង្គកាយរបស់មនុស្សក្នុងការ ការពារទៅនឹងការកកើតនៃជំងឺផ្សេងៗព្រម ទាំងមានសមត្ថភាពជួយបង្ការ និងព្យាបាល ជំងឺជាច្រើនទៀតផង។

ល្ហុងផ្ទុកសារជាតិដ៏សម្បូរបែបដូចជា បេតាការ៉ូទីន វីតាមីន C និងវីតាមីន A រួម ទាំងសារជាតិរ៉ែមួយចំនួនដូចជា កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម និងជាតិដែកជាដើម។ វាមានសមត្ថភាពព្យាបាលជំងឺមួយចំនួនដ៏ អស្ចារ្យផ្នែកប្រព័ន្ធរំលាយអាហារដូចជា ជំងឺ ទល់លាមក ជួយស្រូបសារជាតិអាហារ   ជួយកាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ និង ពោះវៀន ជួយព្យាបាលជំងឺហើមពោះ ជួយ ព្យាបាលជំងឺរលាកលំពែង រលាកពោះវៀន ដំបៅក្រពះ និងជួយព្យាបាលមេរោគក្រពះ ជំងឺមហារីកក្រពះ មហារីកពោះវៀនធំ និងជួយព្យាបាលជំងឺជាច្រើនទៀតទាក់ ទងនឹងប្រដាប់រំលាយអាហារ។

ល្ហុងមានផ្ទុកអង់ទីអុកស៊ីដង់ដ៏សម្បូរ បែបដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសារពាង្គកាយមនុស្សទៅនឹងជំងឺជាច្រើនប្រភេទ ជាពិសេសវាសម្បូរដោយសារជាតិ Fatty Acid ដែលផ្តល់គុណប្រយោជន៍ខ្ពស់ដល់សុខភាពសាច់ដុំ ឆ្អឹងជាលិកាផ្នែកទន់ និងកោសិកាផ្សេងៗជាច្រើនទៀត។ ល្ហុងមានផ្ទុកសារជាតិសម្រាប់ប្រឆាំងនឹងការ បង្ករោគរបស់មេរោគប្រឆាំងនឹងការរលាក ថែមទាំងមានសមត្ថភាពក្នុងការកាត់បន្ថយការឈឺចាប់ជំងឺរលាកសន្លាក់ ជំងឺពងបែក នៅលើស្បែក ដូចជាជំងឺអ៊ុតស្វាយ ជំងឺ ផ្តាសាយធំ ជំងឺបេះដូង និងសរសៃឈាម រួមទាំងជំងឺកាចសាហាវមួយចំនួនទៀត ជាដើម។

ជាមួយគ្នានេះដែរ អ្នកដែលចូលចិត្តទទួលទានផ្លែល្ហុងនឹងទទួលបាននូវការថែរក្សាស្បែក ក្រចក និងជួយឲ្យភ្នែករបស់មនុស្សកាន់តែស្រស់ស្អាត និងឃើញកាន់តែច្បាស់។ ចំណុចខ្មៅៗផ្នែកខាងក្នុងរបស់ផ្លែល្ហុងមានតួនាទីសំខាន់ក្នុងការជួយសម្លាប់សត្វល្អិតចង្រៃនៅក្នុងខ្លួនមនុស្សបានយ៉ាងប្រសើរ៕ប្រភពfacebook

Previous Post Next Post