រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប្រមាណ​ ២០០០លាន​ដុល្លារក្រុមហ៊ុនតៃវ៉ានគ្រោងបោះទុនវិនិយោគ​នៅ​ខេត្ត​កំពង់ស្ពឺ​

 ខេត្តកំពុងស្ពឺកាន់តែត្រូវប៉ាន់ហើយក្រុមហ៊ុន​តៃ​វ៉ាន​មានបំណង​វិនិយោគ​ ទឹកប្រាក់​ប្រមាណ ២០០០លាន​ដុល្លារ​ក្នុង​វិស័យ​វិស័យ​កសិកម្ម​ និង​កសិ​ឧស្សាហកម្ម​នៅ​ខេត្ត​កំពង់ស្ពឺ​។

របាយការណ៍​មួយ​បាន​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗនេះ​ថា​មានការ​កើនឡើង​នូវ​ភាពជា​ដៃគូ​ និង​យុទ្ធ​សាស្រ្ត​ នៅក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​ ខណៈ​ពេលនេះ​ក្រុមហ៊ុន​តៃវ៉ាន់​ចំនួន១០​ ត្រូវ​បាន​រាយការណ៍​ថា​មាន​ចំណង​ចង់​វិនិយោគ​នៅ​ខេត្ត​កំពង់ស្ពឺ​។​ ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​ អាច​នឹង​មាន​ទំហំ​ទៅដល់២ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​វិនិយោគ​នៅ​ខេត្ត​កំពង់ស្ពឺ​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​ ត្រូវ​បាន​រាយការណ៍​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​មួយ​ថា​ ចំនួន​ទឹកប្រាក់​វិនិយោគ​អតិបរមា​នេះ​ នឹង​ត្រូវ​ទៅ​ចាក់​បញ្ចូល​ នៅក្នុង​វិស័យ​វិស័យ​កសិកម្ម​ និង​កសិ​ឧស្សាហកម្ម​ ដែល​ត្រូវការ​ជាចាំបាច់​។ ខណៈ​កម្ពុជា​មាន​សារៈសំខាន់​ខាងសេដ្ឋកិច្ច​ច្រើន​ លើ​វិស័យ​កសិកម្ម​ ក្រុមហ៊ុន​តៃវ៉ាន់​ទាំងនេះ​ កាន់តែ​ចាប់អារម្មណ៍​ក្នុង​ការ​ដាំដុះ​ស្រូវ​ កៅស៊ូ​ និង​ដូង​។ ថ្មី​ៗនេះ​ការ​តភ្ជាប់​ផ្លូវ​រវាង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​។ នេះ​អាច​ជាហេតុ​ផល​សម្រាប់​ការ​ចាប់​អា​រម្ម​ណ៍​ថ្មី​ៗ សម្រាប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជាច្រើន​។

ការ​វិនិយោគ​ពី​វិនិយោគិន​បរទេស​មិន​ត្រឹមតែ​បង្កើត​ឱកាស​ការងារ​ថ្មី​ សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ក៏​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី​មកកាន់​កម្ពុជា​ផង​ដែរ​”។៕ប្រភពfb

Previous Post Next Post