
ជាឪកាសល្អសំរាប់បងប្អូនដែលដែលស្វែងរកដីក្បែរតំបន់សេដ្ឋកិច្ចធំៗទីតាំងល្អលេខ១កាលពីថ្ងៃទី ២៨ ខែ ឧសភា កន្លងមកនេះ ក្រុមហ៊ុន Prince Real Estate Group បានបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ ឬ Cam MJ Development Park Co., Ltd. លើផ្ទៃដីជាង ២៤ ហិកតា ក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ ដើម្បីបើកជាមជ្ឈមណ្ឌលឧស្សាហកម្មនិងពាណិជ្ជកម្មដ៏សំខាន់មួយទៀតនៅក្នុងប្រទេសកម្ពុជា។
មជ្ឈមណ្ឌលឧស្សាហកម្ម ខេម អិម ជេ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះនឹងជាបណ្ដុំរោងចក្រ ក្រុមហ៊ុន និង ឃ្លាំងស្តុកទំនិញ ដែលនឹងផ្តោតសំខាន់ទៅលើវិស័យកសិកម្មអេកូឡូស៊ី ការដឹកជញ្ជូន និងការអភិវឌ្ឍប្រព័ន្ធ “O2O”។
លើសពីនេះទៀតមជ្ឈមណ្ឌល ខេម អិម ជេ នឹងមានជាគម្រោងខុនដូ មជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ បន្ទប់ស្នាក់នៅសម្រាប់បុគ្គលិក អាហារដ្ឋាន ផ្សារទំនើប គ្លីនិក ការិយាល័យ និងគម្រោងដទៃទៀតជាច្រើន។
ប្រភព:ព័ត៌មានក្នុងស្រុក