រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រន្ធត់ !! ក្មេងប្រុសម្នាក់ លង់ទឹក ប្រឡាយអាងទឹក៣០កញ្ញា ក្នុងភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក


កំពង់ធំ៖ មានករណី ក្មេងលង់ទឹកនៅចំណុចប្រឡាយអាងទឹក៣០កញ្ញា ក្នុងភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក នៅថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៧.០៧.២០១៩ ដឹងកើតហេតុ: ៧.១៥នាទីថ្ងៃទី ២៧.០៧.២០១៩ សពឈ្មោះ នឿន ផាត់ថាយ៉ា ភេទប្រុស អាយុ០៥ឆ្នាំ ភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ 

សភាពនៃរឿង ពីកន្លែងកើតហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ឈួន ឆាត់ ភេទប្រុស អាយុ ៣៧ឆ្នាំនៅភូមិឃុំជាមួយ(ត្រូវជាអ៊ុំបង្កើត)បានបំភ្លឺថា៖ ថ្ងៃទី២៦.០៧.២០១៩ វេលាម៉ោងប្រហែល ១៦.២៥នាទីគាត់បាននាំក្មួយប្រុសទៅបង់សំ ណាញ់ជាមួយ នៅចំណុចតំបន់ខាងលើដោយឲ្យក្មួយប្រុសអង្គុយលើម៉ូតូចាំ ពេលកំពុងបង់សំណាញ់បានប្រហែលកន្លះ ម៉ោងស្រាប់តែរកក្មួយបាត់មិនឃើញ ក៏មករកនៅភូមិ ក្រែងវាមកផ្ទះ ក៏មិនឃើញទៀត ក៏នាំបងប្អូនរករាវរកក្នុងស្ទឹង៣០កញ្ញាវិញ តែដោយសាមេឃភ្លៀង និងមានខ្យល់ផង ហើយងងឹតទៀតក៏នាំគ្នាឈប់រក លុះព្រឹកឡើងថ្ងៃទី២៧. ០៧.២០១៩ វេលាម៉ោង៧.០០នាទីទើបរកឃើញសាកសពអណ្ដែតទឹកឃ្លាតពីកន្លែងចាំម៉ូតូចំងាយប្រហែល២០០ម មិនដឹងស្លាប់ពីពេល ណានោះទេ ។

 ក្រោយកើតហេតុ៖ កម្លាំងជំនាញនគរបាលស្រុក និងប៉ុស្ដិ៍នគរបា លឃុំដូង និងអាជ្ញាធរភូមិបានចុះដល់កន្លែងកើតហេតុនិងពិនិត្យសាកសព។

ការពិនិត្យសពពុំមានស្លាកស្នាមអ្វីទេអាចឲ្យយើង សន្និដ្ឋានបានថា៖ ពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។ ក្រោយមកសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ១២ មូលហេតុៈ ចុះលេងក្នុងស្រះទឹក។




Previous Post Next Post