រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

Ford Ranger បេីកក្នុងល្បឿនលឿន​ ខណ:មកដល់ចំណុចគល់ស្ពានច្បារអំពៅ​ ក៏ជ្រុលចង្កូតទៅបុកខឿន​ផ្លូវ



រាជធានីភ្នំពេញ​៖​ បុរសម្នាក់​ បេីករថយន្តម៉ាក​ Ford Ranger ១គ្រឿង​ ក្នុងល្បឿនលឿន​ ខណ:មកដល់ចំណុចគល់ស្ពានច្បារអំពៅ​ ក៏ជ្រុលចង្កូតទៅបុកខឿន​ផ្លូវ បណ្តាលអោយរថយន្តក្រឡាប់ជាច្រេីនដុំ​ រងការខូចខាតយ៉ាងដំណំ​ ដែលស្ថិតក្នុងសង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​១រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៩​ នេះ​ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនកើតហេតុ​ គេបានឃើញ​ បុរសម្នាក់​ បេីករថយន្តម៉ាក​ Ford Ranger ១គ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​2AY-2689 ធ្វេីដំណេីរក្នុងល្បឿនយ៉ាងលឿន​ ខណ:មកដល់ចំណុចគល់ស្ពានច្បារអំពៅ​ ក៏ជ្រុលចង្កូតទៅបុកខឿន​ផ្លូវ បណ្តាលអោយរថយន្តក្រឡាប់ជាច្រេីនដុំ​ រងការខូចខាតយ៉ាងដំណំ​ នឹងបង្កអោយអ្នកបេីកបររងរបួសបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ​ ។
ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចបានចុះមកវាស់វែងយករថយន្តទៅរក្សាទុក​ជាបណ្តោះអាសន្ន​ ដេីម្បីដោះស្រាយគ្នាតាមនីតិវីធី​
 

Loading...
Previous Post Next Post