រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សពបុរសម្នាក់អណ្ដែតទឹក បានស្គាល់អត្តសញ្ញាណហើយ និងប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី

ភ្នំពេញ៖ សពបុរសម្នាក់អណ្ដែតទឹកទន្លេសាប នៅក្រោមស្ពាន ជ្រោយចង្វារត្រើយខាងលិច មានសភាពហើមស្អុយ ផ្អើលប្រជាពលរដ្ឋ អ្នកនេសាទត្រីប្រទះឃើញរួចរាយការណ៍ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមាត់ទន្លេសាប ខាងក្រោមស្ពានជ្រោយចង្វារ ត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សាកសពមាន ឈ្មោះ សានម៉ៅ អាយុ ២៥ឆ្នាំ ភេទ ប្រុស ស្រុកកំណើត ស្ថិតនៅ ភូមិថ្មី ស្រុក មេសាងខេត្តព្រៃវែង មុខរបរជា បុគ្គលិក អគ្គិសនីកម្ពុជា ពាក់អាវយឺតដៃខ្លីពណ៍ខ្មៅស្លៀកខោខូវប៊យជើងវែងពណ៍ខ្មៅមានសភាព ហើមស្អុយ។
យោងតាមប្រភពព័ត៍មានពីប្រពលរដ្ឋដែល ជាអ្នក នេសាទត្រី នៅក្រោមស្ពាន ជ្រោយចង្វារបានឲ្យដឹងថានៅមុនពេលប្រទះ ឃើញ ពួកគាត់បានចេញពីកន្លែងស្នាក់នៅមក នេសាទនៅខាងក្រោមស្ពានជ្រោយចង្វារ ដូចសពដង ខណ: មកដល់កន្លែងកើតហេតុ ស្រាប់តែមានធំក្លិនឈួលស្អុយ តាមម៉ាត់ច្រាំងទន្លេ ស្រាប់តែប្រទះឃើញ សពបុរសអណ្តែតជាប់ទើនឹងសម្រាសដោយមានសកភាពហើយស្អុយ ។

ប្រភពបានបន្តថា ក្រោយពីប្រទះឃើញសភាពបែបនេះក៏នាំគ្នារត់មករាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើត ហេតុរួចយកអូបររបស់ការិយាល័យចរាចរណ៏ជើងទឹកនិងទូកអ្នកនេសាទអូសយកមកដាក់ខាងលើច្រាំងទន្លេដើម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញ ពិនិត្យ និងធ្វើកោសលវិច្ឆ័យ រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Previous Post Next Post