រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្តដឹកស្រាបៀរអង្គរ ព្រលះរថយន្តស្រាបៀរកម្ពុជា ពេញទំហឹងបណ្តាលអោយរបួសធ្ងន់០១នាក់


កំពង់ធំ៖ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងនៅវេលាម៉ោង១០និង២៥នាទី ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវប្រសព្វរាងអក្សរY ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុករថយន្ត ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលអោយឲ្យរបួសធ្ងន់០១នាក់ ខូចខាត រថយន្ត០២គ្រឿង។

សមត្ថកិច្ចបានអោយដឹងថា៖ រថយន្តបង្កម៉ាកហុិនដាយ ពណ៌ក្រហម ផ្លាកលេខតាកែវ3A.2009 របស់ក្រុមហ៊ុនស្រាបៀរអង្គរ (បើកបរទឹសដៅពីជើងទៅត្បូង) ដោយឈ្មោះ សេង.ដែន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិអំពៅឌៀប ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប(មុខរបរបើកបររថយន្តក្រុមហ៊ុនស្រាបៀរអង្គរ)(របួសធ្ងន់)។ រថយន្តម៉ាកហុិនដាយ ពណ៌ស.ខៀវ ផ្លាកលេខភ្នំពេញ3D.2158 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា(បើកបរពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​(គេចខ្លួន)។

មូលហេតុជាបឋម បង្កឡើងអ្នកបើកបររថយន្តស្រាបៀរអង្គរ បើកបរជៀស រថយន្តក្រុងដែលឈប់លើផ្លូវ ហើយជ្រុលចង្កូតទៅបុករថយន្តដឹកស្រាបៀរកម្ពុជា ដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយទឹស។








Previous Post Next Post