រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណីគ្រោះថ្នាក់ចរាចរណ៏ បុរសម្នាក់ជាអនិជនខ្មែរអាមេរិច បានស្លាប់នៅក្រោមកង់រថយន្ត យ៉ាងអាណោច​អធម៌


ភ្នំពេញ៖​ ករណីគ្រោះថ្នាក់ចរាចរណ៏ បុរសម្នាក់ជាអនិជនខ្មែរអាមេរិច ជិះម៉ូតូប៉ះនិងធុងការ​ពារ​សុវត្ថិភាពដែលអាជ្ញាធរ​ ដាក់​បាំងបង្គោលភ្លើង​បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តធន់ធំដឹកសរស​បេតុង​បង្គោលភ្លើងកិនជាប់ក្រោមកង់រថយន្តស្លាប់​យ៉ាងអាណោច​អធម៌  ​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១២និង៥៥នាទីរសៀល​ថ្ងៃទី០៨​ខែកុម្ភៈឆ្នាំ​២០១៩​ នៅ​តាមបណ្ដោយផ្លូវណតព្រីត​ ភូមិទ្រង់មាន់​ ​សង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។
 
ជនរងគ្រោះឈ្មោះ​ សាន​ សុភ័ណ្ឌ​ ភេទប្រុសអាយុ​​ ២៥ឆ្នាំ​ស្នាក់នៅបុរីពិភពថ្មី​ ក្បែរវត្តសំរោងអណ្ដែត​ខណ្ឌសែន​សុខ​ ជិត ៣ខែ  បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុន​ពេលកើតហេតុគេឃើញជ​ន​រងគ្រោះ​ជិះម៉ូតូ១គ្រឿងម្នាក់​ឯង​ម៉ាក​CLICKI​ ពណ៌ទឹកក្រូចលាយខ្មៅ​ពាក់ស្លាកលេខភ្នំពេញ 1AJ-4320​ បើកបរដោយជនរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវ​ ណត​ព្រីង​ ទិសដៅពីជើង​ទៅត្បូង​។
 
នៅពេលកើតហេតុ អ្នកបើកបរ​រថយន្តបង្កបានបើកទ្វារចុះរត់តែត្រូវបានប្រជាពលរដ្ឋដេញ​តាមចាប់បានប្រគល់អោយសមត្ថកិច្ច​ ប៉ុស្តិ​ដោះស្រាយតាមនិតិវិធីច្បាប់ ។






Previous Post Next Post