រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណីមនុស្សស្លាប់ក្នុងទឹក នៅក្នុងឃំុសានគរ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ

 
កំពង់ធំ៖ ករណីមនុស្សស្លាប់ក្នុងទឹក នៅក្នុងឃំុសានគរ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ សពជនរងគ្រោះឈ្មោះ ខា​​​​​​ ឆៃ ភេទប្រុស​ អាយុ20ឆ្នាំនៅភូមិសំពៅមាស ឃំុសានគរ​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​​ មុខរបរជាកសិករ។ បើតាមការ​បំភ្លឺរបស់ម្តាយឈ្មោះ ឃាត ខេង អាយុ54ឆ្នាំ បានបញ្ជាក់ថា៖ នៅថ្ងៃទី19.02.2019 វេលាម៉ោងប្រហែល18 ល្ងាច កូនប្រុស​របស់​គាត់ឈ្មោះ ខា ឆៃ បានចេញពីកន្លែងស្នាក់នៅរកត្រីតំបន់បឹងរៀល ឃំុសានគរ ទៅលេងម្តាយមីងឈ្មោះ ជឿន អែម នៅ​ចំណុចអន្លុងរាជហៅភូមិ4​​ តំបន់ព្រះគន្លង ក្នុងភូមិទួលនាងសាវ ឃំុផាត់សណ្តាយ ស្រុកកំពង់ស្វាយ​​​ ពេលកូនរបស់គាត់​ចេញ​ទៅមិនដឹងទៅ​ដល់ផ្ទះម្តាយមីងឬមិនដល់ទេ តែបាត់មួយយប់។
 
លុះព្រឹកម៉ោងប្រហែល7​ ទើបឃើញកូនមកដល់កន្លែងស្នាក់នៅវិញ ដោយឃើញមានមនុស្សជូនមកពីរនាក់ 1. ឈ្មោះ ជឿន​ រ៉ា​​​ ភេទប្រុស អាយុ22ឆ្នាំ 2. ឈ្មោះ​​​​ ពៅ​ ឃ្លី ភេទប្រុស អាយុ17ឆ្នាំ ពេលមកដល់កូនរបស់គាត់ចូលដេកតែគាត់មិនបានសួរនាំអ្វីទេ រហូតដល់ម៉ោង13រសៀល ឃើញកូនមិនក្រោក គាត់ក៏ដាស់សួរកូនពេលនោះឃើញកូនមានរបួសភ្នែកនិងកន្ទុយភ្នែក​ហើមជាំ​ប៉ោង ហើយសួរថាឯងកើតអ្វី​​ កូនមិនឆ្លើយតបដេកទៅវិញ ដល់ម៉ោង17:30នាទីកូនគាត់ក្រោក ហើយប្រាប់ថា៖ ទៅបត់ជើង​ដោយយកបាឡាអុំចេញទៅក្រោយកន្លែងស្នាក់នៅ30ម៉ែត្រ។

កន្លះម៉ោងក្រោយមកបាត់កូនយូរក៏ឲ្យឈ្មោះពៅ ឃ្លីតាមមើល ស្រាប់តែឃើញកូនស្លាប់ផ្កាប់មុខអណ្តែតក្នុងទឹកបាត់ទៅហើយ​ក្នុងជំរៅទឹកមួយម៉ែត្រ ពេលយកសពមកកន្លែងស្នាក់ នៅទើបឈ្មោះពៅ ឃ្លី ប្រាប់ថាយប់មិញឈ្មោះគ្រី ហុកវាយគាត់នៅកន្លែង​ផឹកស៊ីយប់មិញ។ តាមការបញ្ជាក់របស់ម្តាយឲ្យដឹងថា៖ កូនរបស់គាត់ធ្លាប់មានជម្ងឺស្កន់និងធ្លាប់ប្រកាច់ច្រើនដង។

សមត្ថកិច្ចជំនាញខាងកោសល្យវិច័យ ខេត្តនិងអធិការដ្ឋានស្រុកកំពង់ ស្វាយសហការជាមួយពេទ្យមណ្ឌលសុខភាពឃំុនិង​​ អាជ្ញាធរដែនដី ចុះពិនិត្យសាកសព។ ស្ថានភាពសាកសព: ​សពមានស្នាមជាំខ្មៅពេញរង្វង់ត្របកភ្នែកលើខាងឆ្វេងហើមជិតភ្នែក និងមានស្នាមរបកស្បែកទំហំ1 ស.ម រាងមូលនៅចុង រង្វះភ្នែកខាងឆ្វេង។

ការសន្និដ្ឋាន: ឆ្លងតាមការពិនិត្យសព យើងសន្និដ្ឋានបានថា៖ - សពជនរងគ្រោះធ្លាប់ មានជម្ងឺប្រកាច់ជាញឹញាប់ (ជំងឺស្កន់ ) មានការហេវហត់ដោយមិនបានហូបបាយ និងក្នុងស្ថានភាពស្រវឹងពេលយប់រហូត ដល់ ល្ងាចកើតហេតុបណ្តាលឲ្យធ្លាក់​ទឹក​ឈ្លក់ស្លាប់តែម្តងទៅ។




Previous Post Next Post