រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណី ប្រទះឃើញសាកសព ឆេះអស់ខោអាវ នៅស្រុកស្ទោង ខេត្តកំពង់ធំ


កំពង់ធំ៖ ករណីប្រទះឃើញសាកសពនៅចំណុចត្រពាំងគរ​ ខាងកើតភូមិស្ពានគ្រង​ ឃំុចំណាក្រោម​ ស្រុកស្ទោង ខេត្តកំពង់ធំ​ ចម្ងាយ​ប្រហែល1km​ ថ្ងៃទី13/2/2019 សមត្ថកិច្ចជំនាញស្រុកស្ទោង​ បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃំុខាងលើ ចុះដល់​កន្លែងកើតហេតុដើម្បីពិនិត្យសព។ សពឈ្មោះ មាន ទីន​ ភេទស្រី អាយុ27ឆ្នាំនៅភូមិ​សណ្តាន់​ ឃំុ​ចំណាក្រោ​ម ស្រុកស្ទោង​ ខេត្តកំពង់ធំ​​ ជាមនុស្សមាន​ សតិមិនគ្រប់។

បើតាមការបំភ្លឺពីឈ្មោះ ឡឹង​ តុ ​អាយុ50ឆ្នាំ ត្រូវជាម្តាយសព បានបញ្ជាក់ថា:កូនគាត់ មានជម្ងឺវិកលចរិក តាំងពីក្មេងមកម្លេះ​ រហូត ដល់បច្ចុប្បន្នចេះតែដើរចូលដេកក្នុងព្រៃគ្មានទិសដៅពិតប្រាកដទេ ជួនកាលចេញពីផ្ទះពីព្រឹក​​រហូតដល់ល្ងាចឬយប់ទើប​មកផ្ទះវិញដោយខ្លួនឯង ពេលខ្លះគាត់និងប្តីតាមរកឃើញក៍នាំមកផ្ទះវិញ។ លុះថ្ងៃទី12/02/2019 ម៉ោងប្រហែល6.00នាទី​ព្រឹកកូនគាត់ចេញពីផ្ទះដូចសព្វដង ហើយគាត់បានតាមរកគ្រប់កន្លែងដែលកូនធ្លាប់ទៅ ​តែរកមិនឃើញបាត់មួយយប់។

លុះដល់ថ្ងៃទី13/02/2019 ម៉ោងប្រហែល11.00នាទីគាត់បានទៅរកម្តងទៀត ស្រាប់តែឃើញកូនស្រីគាត់ដេកស្លាប់ក្បែរព្រៃ​មានដំបូកមានដើមស្តៅហើយមានស្នាមភ្លើងឆេះពេញខ្លួន បន្ទាប់មកក៏រាយការណ៍ជូនសម្ថកិច្ចតែម្តងទៅ។ ការពិនិត្យសព សព​ដេកផ្ងាពោះ​ ក្បែរព្រៃ​និងត្រូវភ្លើងឆេះខោអាវអស់​និងឆេះរោលខ្លោចពេញខ្លួន ក្រៅពីស្នាមភ្លើងឆេះ​ ពំុមាន ស្នាមរបួសអ្វីផ្សេង​ទៀតឡើយ។ សពមានហូរឈាមលាយពពុះតាមមាត់និងច្រមុះ។ នៅកន្លែងកើតហេតុនិងជំុវិញកន្លែងកើតហេតុជាកន្លែង​ដែល​ភ្លើងឆេះកញ្រ្ជាំងនិងឆេះព្រៃ កាលពីថ្ងៃទី12/02/2019ម៉ោង ប្រហែល15 រសៀល។
Previous Post Next Post