រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចេះតែមាន!! ក្មេងស្រីម្នាក់មកប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាតែមិនបានសម្រេច

 
  ភ្នំពេញ៖ ក្មេងស្រីស្រស់ស្អាតម្នាក់បានមកលោតទឹក តែមិនបានលោតដូចបំណង ក្មេងស្រីខាងលើនេះមានឈ្មោះ ស្រីម៉ៅ អាយុ១៧ឆ្នាំ រស់នៅជាមួយម្តាយមីង មុខហាងកាដូ ផ្លូវជាតិលេខ៦អា ភូមិគៀន​ឃ្លាំង សង្កាត់ជ្រោយចង្វារ ខ​ណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិត្នោត ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្តកំពត ។ តាម​សមត្ថកិច្ចបានឲ្យដឹងថា នារីវ័យក្មេងប៉ុនប៉ង​សម្លាប់ខ្លួនដោយលោតទឹក តែមិនបានសម្រេច នាងគិតខ្លីក៏ដោយសារ ការ​ស្តីប្រៀនប្រដៅ រឿងនាងដើរលេងដាច់យប់ តើម្តាយមីងឯណាចង់ឲ្យកូនក្មួយ ដើរនូវផ្លូវអាក្រក់នោះ។

ប្រភពបន្តទៀតថា ចំនួន២ថ្ងៃជាប់គ្នាទៅហើយ ដែលនាងប៉ុនប៉ង តែមិនបានសម្រេច កម្លាំងប្រចាំការលើស្ពាន​ឃើញទាន់​ចាប់ជាប់ កាលពីវេលាថ្ងៃត្រង់ទី១០ ម្សិលមិញ នាងមកម្តង ចាប់ឃាត់បាន ហៅម្តាយមីងលួងនាំទៅវិញ ស្រាប់តែមកដល់វេលា​ម៉ោង៤និង៣០នាទីល្ងាចនេះ ស្រាប់រែលេចមុខនាងដដែលមកសារជាថ្មី ឡើងលើបង្កាន់ដៃ បម្រុងលោត ត្រូវបានសន្តិសុខ ពល​​រដ្ឋ សមត្ថកិច្ច ក្រឡេកឃើញទាន់ស្ទុះស្រវាចាប់ជាប់ ជាលើកទី២ ។ តែទោះជាយ៉ាងណាក្តី កុំឲ្យមានជាលើកទី៣ ឪពុក​ម្តាយ សាច់ញាតិ បងប្អូន ចង់ឲ្យកូនក្មួយល្អ ជៀសវាង ដើរហើរ ភ្លើតភ្លើន ភ្លក់ក្នុងល្បែងអបាយមុខ ខណៈដែលខ្លួននៅក្មេង គួរខិតខំ ព្យាយាមរៀនសូត្រ ស្តាប់ឱវាទ ចាស់ទុំ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្រេបយកចំនេះដឹង រួមចំណែកកសាង​ប្រទេស ប្រសើរជាង ស្លាប់អត់ន័យ ៕

Previous Post Next Post