រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

​រាយខ្សែភ្លើងដើម្បីឆក់ត្រី ថ្ងៃចូលរោងការបងថ្លៃ ស្រាប់តែឆក់ខ្លួនឯងស្លាប់ក្នុងស្រះ ចោលប្រពន្ធកូនខ្ចី

 
 ស្វាយរៀងៈ ស្លាប់ ចោលប្រពន្ធកូនខ្ចី ទើបតែសម្រាលបានជិត១០ថ្ងៃ បុរសម្នាក់ បានស្លាប់ក្នុងស្រះទឹកនៅផ្ទះឪពុកម្តាយក្មេក ដោយសារតែបូមទឹក​ស្រះរីង ហើយក៏យកខ្សែភ្លើងមករាយ ដើម្បីឆក់ត្រី ប៉ុន្តែអកុសលឆក់ខ្លួនឯង។
 
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖២០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នេះ នៅផ្ទះម្តាយក្មេក ស្ថិតក្នុង​ភូមិត្រពាំងឈូក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ បើតាមក្រុមគ្រួសារសពបានឲ្យដឹងថា មុនពេលកើត​ហេតុនោះ គឺ​ជន​​​រង​គ្រោះជាបងប្អូនសាច់ញាតិបាននាំគ្នាបូមទឹកស្រះ ដើម្បីយកត្រីមកធ្វើម្ហូប ដែលជាថ្ងៃចូលរោងការបងថ្លៃស្រី។
 ប្រភព បានបន្តទៀតថា ក្រោយពីបូមទឹកចេញពីស្រះរីងអស់ហើយនោះ ក៏នាំចាប់ត្រីអស់ហើយ គេនាំគ្នាឡើងលើគោកអស់នៅ​សល់​​តែជនរងគ្រោះ បាន​រាយខ្សែភ្លើង ដើម្បីឆក់ត្រីបន្តដោយមានអ្នកឈរមើល និងឈរចាំទទួលត្រី ដោយមិនដឹងថា ជនរង​គ្រោះ​ឆក់នោះទេ។ ប្រភពបានបន្ថែមទៀតថា លុះជនរងគ្រោះឆក់ដួលក្នុងភក់ល្បាប់ ទើបដឹងថា ត្រូវខ្សែភ្លើងឆក់ប៉ុន្តែហួស​ពេលទៅហើយ ព្រោះជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

 ជនរងគ្រោះដោយខ្សែភ្លើងឆក់ស្លាប់នោះឈ្មោះ អ៊ុក ភិរម្យ អាយុ២៨ឆ្នាំ មានទីលំនៅភូមិបុស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានប្រពន្ធទើបសម្រាលកូនរួចបានជិត១០ថ្ងៃប៉ុណ្ណោះ។





Previous Post Next Post