រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណីគ្រោះថ្នាក់ចរាចរណ៍រវៀង រថយន្ត នឹងម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់០១នាក់


 កំពង់ធំ៖ ករណី រថយន្តបុកម៉ូតូ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៣ៈ៣០នាទី លើកំណាត់ផ្លូវខេត្ត ចំណុចមុខស្ថានីយ៍​ប្រេងឈ្មោះ ហៃ.គន្ធា ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រថយន្ត បុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់០១នាក់(ប្រុស) រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ផ្លាកលេខភ្នំពេញ (បើកបរទឹសដៅពីជើងទៅត្បូង) ដោយ​​​​ឈ្មោះ ព្រឹម.សុខទ្រី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិកែវមុន្នី ឃុំបាសាក់ ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង(នាំខ្លួនមក​កាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក)។
 
 ម៉ូតូម៉ាកហុងដាMSX ពណ៌ត្រួយចេក ផ្លាកលេខកំពង់ធំ1N.6109 (បើកបរទឹសដៅពីត្បូងទៅជើង) ដោយឈ្មោះ អុឺន.សុខរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ ខាំ.ខា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិរហាល ឃុំតាសៀប ស្រុកស្វាយលើ ខេត្តសៀមរាប(របួសស្រាល)(មិនពាក់មួកសុវត្ថិភាព)។

មូលហេតុបឋមដោយអ្នកបើកបររថយន្តបើកមិនប្រកាន់ស្តាំ រួមផ្សំនឹងអ្នកបើកបរម៉ូតូ បើកជែងក្នងស្ថានភាពគ្រោះថ្នាក់​វត្ថុតាង​រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
Previous Post Next Post