រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ស្តៅ ល្វីងបន្តិចមែនតែជាថ្នាំ អ្នកចេះញ៉ាំដឹងតែទទួលបានប្រយោជន៍សុខភាពខ្លាំងលើសពីអ្នកដទៃត្រង់ចំណុចនេះ


 ស្តៅ មិនត្រឹមតែជាប្រភេទបន្លែអន្លក់ដ៏ពេញនិយម និងសម្រាប់ធ្វើជាញាំដ៏ឆ្ងាញ់ពិសាទេ តែរុក្ខជាតិដ៏ល្វីងមានជាតិនេះ ត្រូវបាន​គេប្រើជាថ្នាំបែបឱសថបុរាណជាយូរណាស់មកហើយ។ តែគួរឱ្យស្តាយ មានមនុស្សមួយចំនួនបែរជាមិនចេះទទួល​ទានបន្លែមួយ​នេះទៅវិញ ដោយសារតែវាមានរសល្វីងបែបនេះ។ បើទោះជាយ៉ាងនេះក្តីក៏មានមនុស្សមិនតិចដែរ ដែលបានដឹងពីប្រយោជន៍នៃ​បន្លែស្តៅមួយនេះ ហើយអ្នកដែលចេះទទួលទានវា ថែមទាំងមានសុខភាពល្អលើសគេ និងមានប្រយោជន៍ផ្នែកសុខភាព​ជាច្រើន​ផងដែរ.  
  
ដូច្នេះចង់ដឹងថាស្តៅមានប្រយោជន៍សុខភាពបែបណាមកតាមដានទាំងអស់គ្នា៖
 
១. ផ្កាខ្ចីៗរបស់ស្តៅ ជួយព្យាបាលអាការៈពិសក្នុងឈាម ហៀរសំបោរ ឈឺបំពង់ក
២. ត្រួយ វាជួយព្យាបាលជំងឺឬសដូងបាត ព្យាបាលពិសក្នុងតម្រងនោម
៣. សំបកខ្ចីៗ អាចព្យាបាលជំងឺគ្រុនផ្តាសាយ រាគរូស បង្កើនចំណង់អាហារ
៤. ទងរបស់វា អាចព្យាបាលជំងឺគ្រុនចាញ់
៥. សាច់បន្ទាប់ពីសំបកអាចជួយព្យាបាលអាការៈរលាកក្នុងប្រម៉ាត់
៦. ជ័រ របស់វាអាចជួយព្យាបាលអាការៈពិសក្តៅគ្រប់ប្រភេទ
៧. ស្នូលខាងក្នុងដើមស្តៅ ក៏អាចជួយធ្វើឱ្យសរសៃឈាមមានដំណើរការល្អ បន្ថយស្លេស ក្អួត
៨. ឫសវាជួយព្យាបាលជំងឺរលាកស្បែក បន្ថយកំហាក ដែលមាននៅក្នុងទ្រូងផងដែរ
៩. ស្លឹក និងផ្លែ ប្រើជាថ្នាំសំលាប់សត្វល្អិត
១០. សារធាតុចត់ៗរបស់ស្តៅ អាចប្រើជាថ្នាំកាពារជំងឺបេះដូង
១១. សំបកនៅជុំវិញឫសរបស់វា ជួយបន្ថយជំងឺអាឡែកស៊ីស្បែក បំបាត់ក្អក ក្អួត
១២. ប្រេងចម្រាញ់ចេញពីផ្លែស្តៅ ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឺនៅលើស្បែក និងថ្នាំសម្លាប់សត្វល្អិត បានយ៉ាងមានប្រសិទ្ធភាព។
Previous Post Next Post