រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ បុកគោយន្ដ​កន្ត្រៃយ៍ដឹកត្រីប្រហុក នៅស្រុកបារាយណ៌ ខេត្តកំពង់ធំ

 
កំពង់ធំ ៖​​ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៩​ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៩ៈ១០នាទី លើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគី​ឡូម៉ែត្រលេខ១០៧-១០៨ ភូមិឧទុម្ពរ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ បុក គោយន្ដ​កន្ត្រៃយ៍(ដឹកត្រីប្រហុក) ក្នុងទឹសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្តាលឲ្យស្លាប់០១នាក់(ប្រុស) រីឯគោយន្​ដកន្ត្រៃ​យ៍បានបើក​គេចខ្លួនចេញពី​កន្លែងកើតហេតុ បានយកចតចោលនៅលើផ្លូវលំ ភូមិគគរ ឃុំកើតហេតុការណ៏ខាងលើ​(អ្នកបើកបររត់គេចខ្លួន) ។
ម៉ូតូម៉ាកSUZUKI Smash V ពណ៌ស-ខ្មៅ ផ្លាកលេខកណ្តាល1M.0752 បើកបរដោយឈ្មោះ សាត់.គា ភេទប្រុស អាយុ​២៤ឆ្នាំ នៅភូមិសិរីសាមគ្គីខាងជើង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)ហើយជនរងគ្រោះ​(មិនបានពាក់មួកសុវត្ថិភាពទេ)។ វត្ថុតាងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែកគោយន្ដកន្ត្រៃយ៍ រក្សាទុកនៅប៉ុស្តិ៍នគរបាលស្រឡៅ។

មូលហេតុបឋមបង្កដោយគោយន្ដកន្ត្រៃយ៍ គ្មានភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿន។






Previous Post Next Post