រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណី មនុស្សស្លាប់ដោយលង់ទឹក ​នៅភូមឈើល្វីង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ



កំពង់ធំករណី មនុស្សស្លាប់ដោយលង់ទឹក កាលពីថ្ងៃទី១៩.០១.២០១៩វេលាម៉ោង៨និង១០នាទីនៅចំណុចស្រះ​ត្រពាំង​ព្រលិត​នៅភូមឈើល្វីង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ។  ជនរងគ្រោះឈ្មោះ អោក សុផានិត ភេទស្រី អាយុ២៣ឆ្នាំជន​ជាតិខ្មែរ មុខរបរកសិករ នៅភូមិសង់ឃ្លាំ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

  សភាពនៃរឿងជនរងគ្រោះឈ្មោះអោក សុផានិតនេះកន្លងមកជាមនុស្សមានជំងឺប្រចាំកាយសសៃប្រាសាទ(មានសតិមិនគ្រប់) តាមការបំភ្លឺ របស់ឈ្មោះ ទិត ថា ភេទស្រី អាយុ ៦៨ឆ្នាំ(ត្រូវជាម្ដាយបង្កេីត)បានបំភ្លឺថាកូនរបស់ខ្លួនជាមនុស្សមានជំងឺ​ប្រចាំកាយសសៃប្រាសាទ(មានសតិមិនគ្រប់) បានដើរទៅទិសខាងត្បូងពេលនោះខ្លួនទៅតាមហើយនិយាយថា​កុំអាល​ទៅចាំម៉ែជូនទៅពេលនោះជនរងគ្រោះបាននិយាយថាមិនបាច់ជូនទេហើយខ្លួនបានមកស្លៀកពាក់ខោអាវនៅលើផ្ទះដើម្បី​ទៅតាមមើលជនរងគ្រោះហើយខ្លួនបានចុះមកពីលើីផ្ទះស្លៀកពាក់ខោអាវវិញក៏ស្រាប់តែបានបាត់កូនតែម្ដង ខ្លួនបានជិះម៉ូតូ​ទៅតាមរកជនរងគ្រោះដល់ផ្ទះឈ្មោះ អោក សំណាង រកមិនឃើញហើយក៏ជិះម៉ូតូរកគ្រប់ទីកន្លែងមិនឃើញ ហើយពេលនោះ​មាន​​ប្រជាពលរដ្ឋបានឃើញឈរលេងនៅមុខស្រះ ហើយស្បែកជើងជនរងគ្រោះនៅមាត់ស្រះហើយបានទេទូរស័ព្ទប្រាប់​ថាពេលនោះខ្លួនបានជិះម៉ូតូទៅដល់កន្លែងកើតហេតុក៏ស្រាប់តែឃើញស្បែកជើងជនរងគ្រោះនៅនិងមាត់ស្រះ ហើយប្រជា​ពលរដ្ឋ​​បានចុះជួយស្រង់សាកសពយកពីក្នុងទឹកស្រះ ហើយក៏បានយកសាកសពនោះមកដាក់នៅនិងផ្ទះជនរងគ្រោះ ។

 ក្រោយដឹងពត៏មានកំលាំងជំនាញយេីងបានចុះដល់ទីកន្លែងកេីតហេតុដោយសហការការចូលរួមពីលោកនាយប៉ុស្តិ៍ ប្រជាការពារ និងប្រជាពលរដ្ឋអជ្ញាឃុំ តាំងក្រសាំង ។ កាពិនិត្យកន្លែងកេីតហេតុនិងសាកសពយេីងឃេីញ នៅក្នុងមាត់មានភក់ជាប់ ក្រៅពី​នេះ​នៅលេីដងខ្លួននិងអវ:យវ​:ពុំឃេីញមានស្លាកស្នាមអ្វីកត់សំគាល់ឡេីយ។ ក្រោយពិនិត្យចប់យេីងបានធ្វេីកំណត់ហេតុ​ប្រគល់​សាកសពជូនក្រុមក្រួសារយកធ្វេីបុណ្យតាមប្រពៃណី។

 សនិដ្ឋាន ជនរងគ្រោះឈ្មោះអោក សុផានិត ពិតជាបានស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន ពុំមានពាក់ព័ន្ធ​នឹងអំពេី​ឃាតកម្មឡេីយ។ ​របាយការណ៍ដូចបានរៀបរាប់ជូនខាងលេីសូមលោកអធិការ មេត្តាទានជ្រាប។ ហត្ថលេខា វរៈសេនីយ៍ទោ
 ម៉ៅ ចាន់ធី
Previous Post Next Post